៣​ខែ ឆ្នាំ​២០១៨​លក់​ប័ណ្ណ​អោយ​ទេសចរ​អន្តរជាតិ​កើង​បាន​១១.៩%

1230
ចែករម្លែក

ដោយ : ​មូល​សម្បត្តិ​​/ ភ្នំពេញ  ៖ ​កិច្ចប្រជុំ​ការងារ​ទេសចរណ៍​3​ខែ​ឆ្នាំ​2018​ក្រោម​អធិបតី​លោក​ថោង ខុន​បានបង្ហាញ​ឲ្យ ឃើញថា គ្រឹះស្ថាន​អង្គរ​បាន​លក់​ប័ណ្ណ​ជូន​ទេសចរ​អន្តជាតិ​បាន​ចំនួន​៨៥៤, ៥៨៤​នាក់​មាន​កំណើន​១១.៩% បើ​ធៀប​ទៅ​នី​ង​រយៈពេល​ទៅ​នី​ង​ឆ្នាំ​២០១៧​។​

​រីឯ​ចំណូល​ទទួលបាន​៣៩.៤៨​លាន​ដុល្លារ​អាមេរិក មាន​កំណើន​២៨%​ធៀប​ទៅ​នី​ង​ឆ្នាំ​២០១៧​រយៈពេល​ដូចគ្នា​។ ក្នុង​នោះបាន​ឧបត្ថម្ភ​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា​មាន​ចំនួន​១,៧១​លាន​ដុល្លារ​អាមេរិក​។ ទេសចរ​បាន​ទិញ​ប័ណ្ណ​សំរាប់​រយៈពេល​មួយថ្ងៃ​ស្មើ​នី​ង​៦៣.៦% ។​រយៈពេល​៣​ថ្ងៃ​ស្មើ​នី​ង​៣៥,៤% នី​ង​រយៈពេល​៧​ថ្ងៃ​ស្មើ​នី​ង​១%​។​

​គ្រឹះស្ថាន​អង្គរ​បាន​នី​ង​កំពុង​ធ្វើ​ទំនើបកម្ម​នៃ​ប្រព័ន្ធ​ត្រួតពិនិត្យ បន្តធ្វើ​ទំនើបកម្ម​នៃ​ប្រពន្ធ​លក់​បណ្ណ បង្កើន​ប្រសិទ្ធិភាព​ផ្តល់​សេវា​បង្គន់​អ​នា​ម៏​យ និង​ដាក់​ឲ្យ​ដំណើរការ​នៃ​ការលក់​ប័ណ្ណ​តាម​ប្រព័ន្ធ​online​នៅក្នុង​ឆមាស​ទី​២​បន្ថែមទៀត​៕B

កិច្ចប្រជុំទេសចរណ៍លិផលរយៈពេល៣ខែ ២០១៨ (រូបថត ៖ មូលសម្បត្តិ)