៣​ចំនុច​នេះ​ឲ្យ​អ្នក​ដឹងថា​កូន​ក្នុង​ពោះ​ស្លាប់​ហើយ​

919

​អ្នក​ម្តាយ​គ្រប់រូប​នៅពេលដែល​ពរ​ពោះ​សុទ្ធតែ​សង្ឃឹមថា​ចង់​បង្កើត​បានកូន​ដែលមាន​សុខ​ភាពល្អ​ចេញមក ប៉ុន្តែ​មាន​អ្នកខ្លះ​មិនអាច​សម្រេច​តាម​បំណង​ឡើយ ព្រោះ​មានពេលខ្លះ​ដោយសារ តែ​កត្តា​ផ្សេងៗ​គឺអាច​ធ្វើ​ឲ្យ​កូន​ក្នុង​ផ្ទៃ​ឈប់​ដំណើរការបាន មានន័យថា​ស្លាប់​ដោយ​មិនដឹង​ខ្លួន ដូចនេះ​តើ​នៅពេលដែល​កូន​ក្នុង​ផ្ទៃ​ស្លាប់ វា​នឹង​បញ្ចេញ​ឲ្យ​អ្នកដឹង​តាមរបៀប​ណាខ្លះ​ទៅ​?

1. នៅពេលដែល​គេ​មិន​ដំណើរការ​ក្នុង​ផ្ទៃ នោះ​អ្នកនឹង​អាចមាន​អារម្មណ៍​ថា​កូន​ឈប់ កម្រើក​ហើយ ស្បូន​អ្នក​ក៏​មិន​រីក​ធំ​ដូច​មុន​ទៀត​ដែរ​ហើយ​វា​នឹង​ចាប់ផ្តើម​បង្រួម​តូច​ជាង មុន​ទៅទៀត ម្យ៉ាងទៀត​ទម្ងន់​អ្នកនឹង​ស្រុតចុះ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ជាងនេះទៅទៀត​សុដន់ អ្នកនឹង​រួម​តូច ហើយនឹង​គ្មាន​អារម្មណ៍​ថា​វា​មាន​ភាព​តឹង​ណែន​ទៀត​ទេ​។​

2. នៅពេលដែល​កូន​ឈប់​ដំណើរការ​ក្នុង​ពោះ​យូរ អ្នក​នឹងមាន​ក្លិន​មាត់​មិនល្អ​ឡើយ មានន័យថា​វា​នឹង​ប្រែជា​ស្អុយ ចំពោះ​អាហារ​វិញ អ្នកនឹង​គ្មាន​អារម្មណ៍​ក្នុងការ​បរិភោគ​ឡើយ មានន័យថា​អ្នក​បរិភោគ​មិន​ចូល​ទេ ហើយ​សុខភាព​នឹង​អាច​ប្រែប្រួល​ទាំងស្រុង គឺ​ប្រែជា​ទន់ខ្សោយ​ទៅៗ ដោយ​គ្មាន​កម្លាំង​ក្នុង​ខ្លួន​សម្រាប់ធ្វើ​ការងារ​ឡើយ ។​

3. ប្រសិនជា​នៅពេលដែល​អ្នក​ទៅ​ពិ​ប​ឲ​និត្យ​ផ្ទៃពោះ ហើយ​ស្តាប់​មិនលឺ​បេះដូង​កូន និង​ស្តាប់​មិនលឺ​សម្លេង​កម្រើក​របស់​កូន នោះ​អាច​បញ្ជាក់ប្រាប់​អ្នក​បាន​ថា កូន​អ្នក​បាន​ស្លាប់​ហើយ​៕ ដោយ​: health.com.kh​