៣​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ​ទេសចរ​ជាតិ​-​អន្តរជាតិ​ដើរលេង​កម្សាន្ត​មាន​ចំនួន​ជាង​៧​លាន​នាក់​

786
ចែករម្លែក
  • 53
    Shares

ដោយ​: មូល​សម្បត្តិ / ភ្នំពេញ​: ៣​ថ្ងៃ​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ បងប្អូន​ប្រជាព​រដ្ឋ និង​ទេសចរ​អន្តរជាតិ​ចូលរួម​កំសាន្ត ក្នុង​ព្រឹត្តិការ​ណ៍ស​ង្ក្រា​ន និង​តាម​រមណីយដ្ឋាន​ទេសចរណ៍​មាន ប្រមាណ ជាង ៤​លាន​នាក់ (​មិនទាន់​គិតដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​នាំគ្នា​កំសាន្ត​តាម​វត្ត​អារាម សាលារៀន តាម​ភូមិ ប្រមាណ ជាង ៣​លាន​នាក់ ផង ទៀត​)​។ នេះ​បើ​យោងតាម​របាយការណ៍​ប​ថម​របស់​មន្ទីរ​ទេស​ចរណ៍​រាជធានី​-​ខេត្ត​ដែល​ក្រសួងទេសចរណ៍​ទទួល​បានគិត​ត្រឹម​ថ្ងៃទី​17​ខែមេសា​នេះ​។

​តាម​ការវាយតម្លៃ​ជំហាន​ដំបូង ភ្ញៀវទេសចរ និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ដើរ​កម្សាន្ត​នៅតាម​គោលដៅ​ទេសចរណ៍​សំខាន់ៗ និង​តាម​ទីកន្លែង​ប្រារព្វ​ព្រឹត្តិការណ៍​សង្ក្រាន្ត​សំខាន់ៗ នាឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ១៤-១៦ ខែមេសា ឆ្នាំ​២០១៩ មាន​ចំនួន​សរុប​ប្រមាណ ៤.៧២៦.៦០២ នាក់ កើនឡើង ៦៧.០២% ក្នុងនោះ​៖

  • ភ្ញៀវ​ជាតិ​មាន​ចំនួន ៤.៦៣៩.៣៤១ នាក់ កើនឡើង ៦៦.៤០%​បើ​ធៀប​ទៅនឹង​បុណ្យចូលឆ្នាំ ឆ្នាំទៅ​មិញ​។​
  • ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន ៨៣.១២៣ នាក់ កើនឡើង ៩៨.២៧%​។​

​ក្នុងនោះ​

  • ថ្ងៃទី​១ នៃ​ពិធីបុណ្យ​ត្រូវ​នឹង​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០១៩ មាន​ភ្ញៀវ​សរុប​ចំនួន​ប្រមាណ ៨១៦.៤៩៦ នាក់ កើនឡើង ៩.៤០% ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​ប្រមាណ ៧៨៣ ៦៣២ នាក់ និង​ភ្ញៀវ​អន្តរជាតិ​មាន​ប្រមាណ ៣២.៦៦៤ នាក់​។​
  • ថ្ងៃទី​២ នៃ​ពិធីបុណ្យ​ត្រូវ​នឹង​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០១៩ មាន​ភ្ញៀវ​សរុប​ចំនួន​ប្រមាណ ១.៦០៩.៧២១ នាក់​កើនឡើង ២៨.៣៣% ក្នុងនោះ ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​ប្រមាណ ១.៥៨២.១២៩ នាក់ និង​ភ្ញៀវ​អន្តរជាតិ​មាន​ប្រមាណ ២៧.៤៧៤ នាក់​
  • ថ្ងៃទី​៣ នៃ​ពិធីបុណ្យ​ត្រូវ​នឹង​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០១៩ មាន​ភ្ញៀវ​សរុប​ចំនួន​ប្រមាណ ២.២៧៥.១៨៥ នាក់ កើនឡើង​ប្រមាណ ១៥៩.៨៥% ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​ប្រមាណ ២.២៧៣.១៨០ នាក់ និង​ភ្ញៀវ​អន្តរជាតិ​មាន​ប្រមាណ ២២.៩៨៥ នាក់​។​

​ជាការ​គួរ​ឲ្យ​កត់សម្គាល់ តួលេខ​ខាងលើ​គឺ​គ្រាន់តែ​ជាការ​ប៉ាន់ស្មាន​ជំហាន​ដំបូង​សម្រាប់​គោលដៅ​ទេសចរណ៍​សំខាន់ៗ និង​តាម​ទីកន្លែង​ប្រារព្វ​ព្រឹត្តិការណ៍​សង្ក្រាន្ត​សំខាន់ៗ ដោយ​មិនទាន់​គិតពី​ចំនួន​បងប្អូន​ប្រជាពលរដ្ឋ​នៅតាម​គោលដៅ​បន្ទាប់បន្សំ​នានា​ដូចជា​វត្ត​អារាម សាលារៀន ភូមិ ឃុំ ស្រុក និង​ទីប្រជុំជន​នានា ដែលមាន​ចំនួន​មិនតិចជាង ៣ លាន​នាក់​ទេ​សម្រាប់​រយៈពេល ៣​ថ្ងៃនេះ​បន្ថែម​ពីលើ​ចំនួន​ខាងលើ​។

​លោក រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ បាន​គូសបញ្ជាក់ថា ការចូលរួម​កំសាន្ត​ដ៏​ច្រើន​កុះករ​របស់​បងប្អូន​ប្រជាពលរដ្ឋ​យើង​នេះ បានបញ្ជាក់​កាន់តែច្បាស់​ណាស់​ថា​ប្រជាពលរដ្ឋ​យើង ពេញចិត្ត នឹង​សភាពការណ៍​ប្រទេសជាតិ​បច្ចុប្បន្ន ពេញចិត្ត នឹង​គាំទ្រ​ដាច់ខាត​ចំពោះ​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​និង​ឈ្លាសវៃ​របស់​សម្តេច​តេ​ជា នាយករដ្ឋមន្តរី​ហុន សែន ។​ប្រជា​ពលរ​ដ្ ពិតជា​ត្រូវការ​សុខសន្តិភាព និង​ការអភិវឌ្ឍ​ន៏​។​

​គ្រប់​ទីកន្លែង មិន​ថា​តាម​រម​និ​យ​ដ្ឋា​ន ទេសចរណ៍ ប៉ុន្តែ​តាម​វត្ត​អារាម សាលារៀន តាម​ភូមិ តាម​ផ្ទះសំបែង ។​ល​។ គឺ​គ្រប់​គ្រួសារ​សុទ្ធតែ​បាន​ចូលរួម​យ៉ាង​សប្បាយរីករាយ​ក្នុង​បុណ្យចូលឆ្នាំថ្មី ប្រ​ពែ​ណី​ជាតិ​របស់ខ្លួន​ប្រកបដោយ​ស្មារតី​គោរព​ស្រឡាញ់​ប្រពៃណី​វប្បធម៌​របស់ខ្លួន មានការ​យល់ដឹង​កាន់តែច្រើន​អំពី​វប្បធម៌ ប្រពៃណីជាតិ ស្គាល់​តម្លៃ​បរិស្ថាន ផ្តល់​ភាពកក់ក្តៅ​ជិតស្និទ្ធ​ដល់​ទេសចរ​ជាតិ​និង​អន្តរជាតិ សមត្ថកិច្ច​គ្រប់ផ្នែក គ្រប់​ជាន់ថ្នាក់ ពិសេស សស​យក មាន​កិច្ច​សហការគ្នា និង​មានការ​ទទួលខុសត្រូវ​ខ្ពស់​ក្នង​ការរៀបចំ ចាត់តាំង​ព្រឹ​ត្ត​ការ​ណ៍ស​ង្ក្រា​ន​បានល្អ​។​

​នៅតាម​ផ្ទះសំបែង និង​តាម​ក្រុម​តូចៗ​ខ្លះ ប្រជាពលរដ្ឋ បាន​ទិញ​ធុង បាស់​ទំនើប ប្រើ​ប្រពន្ធ Bluetooth យ៉ាង​ងាយស្រួល​។
​នៅតាម​វត្ត​អារាម តាម​ភូមិដ្ឋាន កំលាំង​ប្រជា​កា​ពារ​បាន​បំពេញ តួនាទី ភារកិច្ច​របស់ខ្លួន​បាន​ត្រឹមត្រូវ​ល្អ​ណាស់​។ និយាយ រួម​បងប្អូន​ប្រជាពលរដ្ឋ​យើង​សប្បាយ​ណាស់ ឆ្នាំនេះ សប្បាយ​នឹង​សុខសន្តិភាព សប្បាយ​នឹង​ការអភិវឌ្ឍ​របស់​ប្រទេសជាតិ​។​អ្វីៗ​វា​បញ្ជាក់ ច្បាស់​នៅពេលនេះ ទោះបី​កន្លងមក​គេ​ធ្លាប់​និយាយថា នៅ​ស្រុក​ខ្មែរ​ហាក់ដូច​មានបុណ្យ​ចូលឆ្នាំ​ច្រើន តែ​ពេលនេះ បានឃើញ​និង​បញ្ជាក់​ច្បាស់​ហើយ ថា ខ្មែរ គឺជា​ខ្មៃ​រ គឺជា​ប្រជាជាតិ​មួយ​ដែល​ធ្លាប់មាន​អម្បូរ​ពូជពង្ស និ​វប្បធម៌​ប្រពៃណី​ដ៏​ថ្លៃថ្នូរ​រុងរឿង​។​

​ក្រោម​ម្លប់​នៃ​សន្តិភាព និង​ការរីកចំរើន ជីវភាព​រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​មានការ​អភិវឌ្ឍ ដែល​បានធ្វើ​ឲ្យ​ពួកគាត់​មានការ​រីករាយ ព្រមទាំង​បានធ្វើ​ឲ្យ​ការរៀបចំ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ​ឆ្នាំនេះ​ប្រព្រឹត្តទៅបាន​យ៉ាង​ល្អ និង​ឆ្លុះបញ្ចាំង​ពី​អត្តសញ្ញាណ​ខ្មែរ​ពិតៗ​។​

​គួរ​បញ្ជាក់ថា​៣​ខែ​ឆ្២០១៩​នេះ​ កម្ពុជា​ទទួល​ទេសចរ​អន្តរជាតិ​បាន​ប្រមាណ​ជាង​១.២​លាន​នាក់​៕ ល​