៣​នាក់​ចូល​ពេទ្យ​នៅ​កូរ៉េខាងត្បូង និង​២​នាក់​ស្លាប់​នៅ​ឥណ្ឌូនេស៊ី​ដោយសារ​ស៊ី​ត្រី​កំពត​

388
ចែករម្លែក
  • 268
    Shares

​បុរស​៣​នាក់ ដែល​បាន​ស៊ីសាច់​ត្រី​កំពត នៅ​ក្រុង​ជេ​ជូ បាន​ចូល​សម្រាក​នៅ​មន្ទីរពេទ្យ ដោយសារ​ពុល​កាលពី​ថ្ងៃអាទិត្យ​ទី​១០​កុម្ភៈ​។​បច្ចុប្បន្ន ជនរងគ្រោះ​២​នាក់​ស្ថិតក្រោម​​ការ​មើលថែរ​ដោយ​យកចិត្តទុកដាក់​ដោយសា​រ​ស្ថិតក្នុង​សភាព​ធ្ងន់ធ្ងរ រីឯ​បុរស​ទី​៣ ស្ថានភាព​ជម្ងឺ​មិន​គំរាម​ដល់​ជីវិត​ទេ​។​

​ជនរងគ្រោះ​បាន​ត្អូញត្អែរ​ថា​ធី​ងធោង​ឈឺក្បាល ហៀរ​សំបោរ​ក្រោយ​ស៊ី​ត្រី​កំពត ដែល​ពួកគេ​បាន​លាង​សម្អាត​និង​ចំអិន​នៅផ្ទះ​របស់​គេ​។​

​សូមបញ្ជាក់​ថា​ជាតិពុល​ក្នុង​ត្រី​កំពត​ពុល​ខ្លាំងណាស់​។ សំរាប់​មនុស្សពេញវ័យ ការ​ស្រូប​យក​ជាតិពុល​នេះ​តែ​០,៥​មី​លី​ក្រាម​ល្មម​អាច​បញ្ចប់​ជីវិត​បាន​។​

​ការស្លាប់​ដោយ​ពុល​ត្រី​កំពត​នេះ​បាន​កើតឡើង​ជារឿយៗ​។​កាលពី​សប្តាហ៍​មុន អ្នកស្រុក​ឥណ្ឌូនេស៊ី​៤​នាក់​នៅ​កោះ​ជ្វា​ខាងកើត បាន​ពុល​ត្រី​កំពត​ក្រោយ​ស៊ីសាច់​វា និង​បាន​សម្លាប់​​មនុស្ស​២​នាក់​។​

​ប៉ូលិស​មូលដ្ឋាន​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​៨​កុម្ភៈ​ថា លោក​បាយ​ដូវី និង​ប្រពន្ធ​រួម​ទាំង​កូន​២​នាក់ ចាប់​ត្រី​កំពត​ទៅ​ធ្វើ​ម្ហូប​កាលពី​ថ្ងៃ​ពុធ​។​ក្រោយ​ស៊ី​វា​បាន​បន្តិច ពួកគេ​មាន​​អារម្មណ៍​ធី​ង​ធោង ក្អួត​និង​ក្តៅ​ក​។​អ្នកស្រុក​ឃើញ​សភាព​ដូច្នេះ​បាន​នាំ​ពួកគេ​ទៅ​ពេទ្យ​ជិត​នោះ តែ​២​នាក់​បាន​ស្លាប់​និង​២​នាក់​ទៀត​កំពុង​ដេក​ព្យាបាល​។​

​នៅ​ជប៉ុន ត្រី​កំពត​នេះ​ដែល​គេ​ហៅថា «​ហ្វ៊ុយ​ហ្គូ​»​ត្រូវបាន​គេ​គិតថា​ជា​ត្រី​ផ្តល់​ឱជារ​ស​បំផុត តែ​ទាល់តែ​ចុងភៅ​ទទួលស្គាល់​ដោយ​ច្បាប់​ត្រឹមត្រូវ​ទើប​អាច​ចម្អិន​ធ្វើ​អាហារ​ត្រី​នេះ​​បាន​៕​ដោយ​៖​វាសនា​