៣​នាក់​ត្រូវបាន​ចាប់ខ្លួន​ពី​បទ​ជួញដូរ​គ្រឿងញៀន​ពី​ឡាវ​ចូល​វៀតណាម​

758
ចែករម្លែក

​ប៉ូលិស​បាន​ចាប់ខ្លួន​មនុស្ស​៣​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ការជួញដូរ​គ្រឿងញៀន​ខុសច្បាប់ ពី​ប្រទេស​ឡាវ​ឆ្លងកាត់​ព្រំដែន​ទៅ​ខេត្ត​ង៉េ​អាន និង​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម​។​

​ប៉ូលិស​នៅ​ទីក្រុង​វិញ នៅ​ខេត្ត​ង៉េ​អាន បាន​ចាប់​ឃាត់​ម៉ូតូ​មួយ​គ្រឿង​និង​ចាប់​មនុស្ស​៣​នាក់ គឺ​ជនជាតិ​ឡាវ​នាក់ ម្នាក់​ឈ្មោះ Mua Ba Cho និង​ជនជាតិ​ឡាវ​ម្នាក់ទៀត​​ឈ្មោះ​Mua Ba Va ព្រមទាំង​អ្នក​ស្រុក​ម្នាក់ មកពី​ខេត្ត​ង៉េ​អាន ។ ពួកគេ ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃ​សៅរ៍​ទី​១​ខែមិថុនា នៅពេល​បាន​កំពុង​លួច​ដឹក​គ្រឿងញៀន​១៥​គូ​ឡូ​ក្រាម​​ចេញពី​ប្រទេស​ឡាវ ចូល​ទៅ​ទីក្រុង​វិញ​។​

​ក្នុងពេលនោះ​ដែរ ប៉ូលិស​មួយ​ក្រុម​ផ្សេងទៀត បាន​ចាប់ខ្លួន បុរស​ម្នាក់ ឈ្មោះ Hoang Nghia Van មកពី​ខេត្ត​ដដែល ជា​ទី​ដែល​បុរស​នេះ​បាន​កំពុង​រង់ចាំ​ជនជាតិ​ឡាវ​​ទាំង​២​នាក់​នោះ នៅ​ខេត្ត​ហា​ទិញ ដែល​នៅ​ជិត​ខេត្ត​ង៉េ​អាន ។ ប៉ូលិស​បាន​ចាប់​រឹប អូស​រថយន្ត​មួយ​គ្រឿង​និង​លុយ​ចំនួន​១៦.០០០​ដុល្លារ​៕​ប្រែ​សម្រួល​៖​សុខា​/sn

គ្រឿងញៀន​ដាក់​ក្នុង​កញ្ចប់​តែ ត្រូវបាន​ចាប់​បាន​ដោយ​ប៉ូលិស​នៅ​ខេត្ត​ង៉េ​អាន​បន្ទាប់ពី​ត្រូវបាន​នាំ​ឆ្លង​ព្រំដែន​ពី​ឡាវ​