៣​នាក់​ទៀត​ស្លាប់​ដោយសារ​ជំងឺ​គ្រុនផ្តាសាយ​នៅ​ទីក្រុង​ហុងកុង​

145

អ្នកជំងឺ​គ្រុនផ្ដាសាយ​៣​នាក់​នៅ​ទីក្រុង​ហុងកុង​បាន​ស្លាប់​កាលពី​ថ្ងៃ​ពុធ​ទី ១០​ខែមករា ដោយ​ជំរុញ​ឱ្យ​មជ្ឈមណ្ឌល​ការពារ​សុខភាព​ផ្តល់​ដំបូន្មាន​ដល់​ប្រជាជន​ឱ្យ​ចាត់វិធានការ​ដើម្បី​ការពារ​ខ្លួន​ក្នុង​រដូវ​ត្រជាក់ នៅក្នុង​ការចេញផ្សាយ​ព័ត៌មាន​មួយ នៅ​ថ្ងៃ​សុក្រ​ទី​១២​ខែមករា​។​

​ជំងឺ​គ្រុន​ផ្តាសាយធំ​មាន​ចំនួន ២៧​ករណី​ដែល​បានកើត​លើ​មនុសពេញវ័យ​រវាង​ថ្ងៃទី​១​មករា​និង​ថ្ងៃទី​១០​ខែមករា​។ នៅក្នុង​ចំណោម​នោះ មាន​១៣​ករណី បាន​បណ្តាល​ឱ្យស្លាប់​។ នេះ​បើ​យោងតាម​ស្ថិតិ​ពី​មជ្ឈមណ្ឌល​ការពារ​សុខភាព​នេះ​។​

​ក្រុម​អាជ្ញាធរ​ក្រុង​ហុងកុង​បាន​និយាយ​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ថា ៣​នាក់​ក្នុងចំណោម​អ្នកស្លាប់​ទាំងនេះ គឺ បាន​ស្លាប់ កាលពី​ថ្ងៃ​ពុធ​។​

​មជ្ឈមណ្ឌល​ការពារ​សុខភាព​បាន​និយាយថា “​គេ​រំពឹងថា​ជំងឺ​ផ្តាសាយ​តាម​រដូវ​ក្នុង​តំបន់​នឹង​បន្ត​កើនឡើង នៅ​សប្តាហ៍​ខាងមុខនេះ ហើយ​នឹងមាន​កម្រិត​ខ្ពស់ នៅពេល​ខ្លះ​នោះ​” ។​

​មជ្ឈមណ្ឌល​ការពារ​សុខភាព​នេះ បាន​បន្ថែមថា ជំងឺ​ផ្តាសាយ​បាន​កើន​លើស​កម្រិត​ជា​មូលដ្ឋាន​ដែល​កំណត់ទុក ។ នេះ​បង្ហាញថា ទីក្រុង​ហុងកុង​បាន​ចូលដល់​ជំងឺ​ផ្តាសាយ​តាម​រដូវរងា​។ កុមារ​និង​មនុស្ស​ចាស់​ក៏​គេច​មិន​ផុតពី​ជំងឺ​ផ្តាសាយ​ផងដែរ​៕ ដោយ៖ សុខា

ក្រុម​អាជ្ញាធរ​ក្រុង​ហុងកុង​ជំរុញ​សាធារណជន ឱ្យ​ចាក់​ថ្នាំ​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្តាសាយ