ដោយ: ប.ជ័យ / បន្ទាយមានជ័យ: កម្លាំងជំនាញការិយាល័យបទល្មើសគ្រឿងញៀន និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានចុះបង្ក្រាប២ទីតាំងកំពុងនាំគ្នា លក់ជក់គ្រឿងញៀនផ្សេងគ្នាឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ និងដកហូតវត្ថុតាងមួយចំនួនធំ។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអវុធហត្ថខេតត្តបន្ទាយមានជ័យ បានប្រាប់ថ្ងៃទី២៥ខែតុលាថា បង្ក្រាបអ្នកលក់ ជក់គ្រឿងញៀននេះ បានដោយទទួលបានព័ត៌មានពីបណ្តាញ និងដោយទទួលតាមបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកបានចុះបង្ក្រាបដល់ទីតាំងកើតហេតុ និងឃាត់ខ្លួនសង្ស័យ៣នាក់។ ១- ឈ្មោះ ចាង សុចាន់ ភេទ ប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប រស់ក្នុងភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ ២-ឈ្មោះ ឈួន សំណាង ភេទ ប្រុស អាយុ ៣៣ឆ្នាំមុខរបរលាងម៉ូតូ រស់ក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណនិង ៣- ឈ្មោះ ហ៊ឹម រ៉ូសានី ភេទ ប្រុស អាយុ ៣២ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។ និងដកហូតវត្ថុតាងរួមមានម៉ូតូចំនួន ២គ្រឿងម៉ាកហុងដា Dream C១២៥ ស៊េរីឆ្នាំ២០០៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប ១B-៨២៦៧ ២ម៉ាកហុងដា MSX ស៊េរីឆ្នាំ២០១៥ ពណ៌ក្រហមលាយខ្មៅ គ្មានស្លាកលេខទូរស័ព្ទដៃចំនួន ៤គ្រឿងចិញ្ចៀនលោហធាតុពណ៌លឿង ដាំត្បូងពណ៌ទឹកឃ្មុំ ចំនួន១វង់នាឡិកាដៃចំនួន២គ្រឿង ពណ៌ទឹកមាស១ពណ៌ខ្មៅ១ គ្រាប់កាំភ្លើងខ្លីចំនួន៥គ្រាប់ដបកែឆ្នៃសម្រាប់ជក់គ្រឿងញៀនចំនួន១បំពង់។ កែវសម្រាប់ជក់គ្រឿងញៀន ចំនួន១ដែកកេះជក់គ្រឿងញៀន ចំនួន ២ កូនថង់សម្រាប់ច្រកគ្រឿងញៀន មួយចំនួន ។
កម្លាំងជំនាញការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់៕ ល