៣​នាក់​របួស​និង​ផ្ទះ​២៩​ខ្នង​ខូចខាត​ដោយ​ខ្យល់​កន្ត្រាក់​នៅ​បន្ទាយមានជ័យ​

300

(​បន្ទាយមានជ័យ​)៖​ភ្លៀង​លាយឡំ​និង​ខ្យល់​កន្ត្រាក់​ពីរ​ថ្ងៃ​ជាប់​គ្នា គឺ​ថ្ងៃទី​១៣​និង​១៤ ខែកញ្ញា ឆ្នាំ​២០១៧​កន្លងទៅ​បណ្តាលអោយ​​ផ្ទះសំបែង​ប្រជាពលរដ្ឋ​ចំនួន​២៩​ខ្នង​រង​ការខូចខាត​និង​មនុស្ស​៣​នាក់​រងរបួស​ស្រាល​នៅ​ខេត្តបន្ទាយមានជ័យ​។​

​បើតាម​របាយការណ៍​ប៉ូលិស​ ​ភ្លៀង​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​បាន​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន ១០​ខ្នង​នៅ​ស្រុក​អូរជ្រៅ​កាលពី​​យប់​ថ្ងៃទី​១៣ ខែកញ្ញា​។​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១៩​ខ្នង​ទៀត​ត្រូវបាន​បំផ្លាញ​និង​មនុស្ស​៣​នាក់រ​ងរ​បួ​ស្រាល​ដោយ​ភ្លៀង​លាយឡំ​ដោយ​​ខ្យល់​កន្ត្រាក់​នា​ល្ងាច​ថ្ងៃទី​១៤ ខែកញ្ញា​នៅ​ក្រុង​សេរី​សោ​ភ័​ណ្ឌ​និង​ស្រុក​មង្គល​បូរី ។​

​ក្រោយ​ជួប​គ្រោះធម្មជាតិ​ដូច្នេះ កាលពី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៧​ម្សិលមិញ​អាជ្ញាធរ​ស្រុក​-​ក្រុង​ដែល​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​​ខាងលើ​បាន​ចុះ​ពិនិត្យមើល​ហើយ​រាយការណ៍​ជូន​គណៈកម្មាធិការ​គ្រោះមហន្តរាយ និង​សាខា​កាកបាតក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ​៕​ដោយ​៖​វាសនា​