៣​នាក់​ស្លាប់​ក្នុង​ការធ្លាក់​ឧទ្ធម្ភាចក្រស​ហ​ប្រជាជាតិ​

474
ចែករម្លែក

​អង្គការសហប្រជាជាតិ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃអាទិត្យ​ទី​១០​កុម្ភៈ​ថា​ឧទ្ធម្ភាគចក្រ​យោធា​អេត្យូ​ពី​មួយ​គ្រឿង​បាន​ធ្លាក់​នៅ​បរិវេណ​មួយ​នៃ​អង្គ​​ការ​សហប្រជាជាតិ​នៅក្នុង​តំបន់​Abyei ដែល​មាន​ជម្លោះ រវាង​ប្រទេស​ស៊ូដង់​និង​ប្រទេស​ស៊ូដង់​ខាងត្បូង​ដោយ​បាន​សម្លាប់​សមាជិក​អាកាសយានិក​៣​នាក់​និង​របួស​អ្នក​​ដំណើរ​ចំនួន​១០​នាក់​។​

​សេចក្តីថ្លែងការណ៍​នេះ បាន​និយាយថា ឧទ្ធម្ភាចក្រ​នេះ បាន​ដឹក​អ្នកដំណើរ​២៣​នាក់​នៅ​ពេល​វា​បាន​ធ្លាក់​កាលពី​ថ្ងៃ​សៅរ៍​នៅក្នុង​បរិវេណ​កងទ័ព​ថែរក្សា​សន្តិសុខ​បណ្តោះអាសន្ន​​សហប្រជាជាតិ​UNISFA សម្រាប់​តំបន់​Abyei​។​

​ឧទ្ធម្ភាចក្រ​MI-8 នេះ បាន​កំពុង​ដឹក​កងទ័ព​អេត្យូ​ពី ពី​ទីក្រុង​Kadugli ប្រទេស​ស៊ូដង់​ទៅ​កាន់​តំបន់​Abyei នៅពេល​វា​បាន​ធ្លាក់ ។ នៅ​តំបន់​Abyei​មានការ​វាយ​ប្រយុទ្ធ​គ្នា​ចាប់​​តាំង​ពី​ស៊ូដង់​ខាងត្បូង​បាន​ទទួល​បាន​ឯករាជ្យ​កាលពី​ឆ្នាំ​២០១១ ។​

​លោក Gebre Adhana Woldezgu មេបញ្ជាការ​នៃ​កងទ័ព​ថែរក្សា​សន្តិសុខ​បណ្តោះអាសន្ន​សហ​ប្រជ​ជាតិ​បាន​និយាយថា ” យើង​កំពុង​ស៊ើបអង្កេត​ការធ្លាក់​ឧទ្ធម្ភាចក្រ​នេះ​”​។​

​ប្រទេស​អេត្យូ​ពី​គឺជា​ប្រទេស​ដែល​ចូល​រួមចំណែក​ដល់​កង​ទ័ព​ថែរក្សា​សន្តិសុខ​បណ្តោះអាសន្ន​សហ​ប្រជ​ជាតិ​តែមួយ​គត់ ដោយ​មាន​ទាហាន ៤.៥០០ នាក់​។​

​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បាន​ព្រមាន​ថា​ស្ថានភាព​នៅ​តំបន់​Abyei និង​នៅតាម​បណ្តោយ​ព្រំដែន​ស៊ូដង់​និង​ស៊ូដង់​ខាងត្បូង បន្ត​បង្ក​ការគំរាមកំហែង​ធ្ងន់ធ្ងរ​​ដល់​សន្តិភាព​អន្តរជាតិ​ហើយ​បាន​អំពាវនាវ​ឱ្យ​ប្រទេស​ទាំង​២​នេះ​បង្ហាញ​វឌ្ឍនភាព​ជាក់ស្តែង​អំពី​ការកំណត់​និង​ពិនិត្យមើល​ព្រំដែន​៕ដោយ៖សុខា/sn

ទាហាន​អេត្យូ​ពី​ជាមួយនឹង​កងទ័ព​ថែរក្សា​សន្តិភាព​សហប្រជាជាតិ​នៅ​ស៊ូដង់​ខាងត្បូង​ធ្វើ​ល្បាត​នៅ​តំបន់​Abyei កាលពី​ឆ្នាំ​២០១៦