៣​នាក់​ស្លាប់​ ដោយ​ទឹកជំនន់​នៅ​រដ្ឋ​ជាច្រើន​នៅ​អាម៉េរិក​

269
ចែករម្លែក
  • 18
    Shares

​ការ​កក​ព្រិល​ទឹកកក​និង​ភ្លៀង​ធ្លាក់​ខ្លាំង បាន​នាំឱ្យ​មាន​ទឹកជំនន់​យ៉ាង​ខ្លាំង​ជា​ប្រវត្តិសាស្ត្រ​នៅ​បណ្តា​រដ្ឋ​ភាគ​កណ្តាល​ ខាងលិច​និង បាន​នាំ​ឱ្យមាន​ការជម្លៀស​មនុស្ស​រាប់​​ពាន់​នាក់​។​

​មនុស្ស​៣​នាក់​បាន​ស្លាប់ រួម​ទាំង​បុរស​ម្នាក់​ដែល​មន្ត្រី​និយាយ​ថា​បាន​ព្យាយាម​សង្គ្រោះ​មនុស្ស​ច្រើន​នាក់​ពី​ទឹកជំនន់​ដែល​ក្លាយជា​កក​។​

​ទឹកជំនន់​ដ៏​អាក្រក់​ដែល​មិន​ធ្លាប់​មាន​ពី​មុន​នៅក្នុង​រដ្ឋ​យ៉ាងហោច​ណាស់​ចំនួន​៥​រដ្ឋ​បាន​នាំទៅដល់​ការប្រកាសអាសន្ន​។ សហគម​ន៍​មួយ​ចំនួន​ត្រូវបាន​កាត់ផ្តាច់​ពី​ការ​ទាក់​​ទង​និង​ការជួយ​ពី​ខាងក្រៅ​។ វា​បាន​កើតឡើង​បន្ទាប់​ពី​ខ្យល់ព្យុះ​រដូវរងា​ខ្លាំង​ដែល​បាន​គ្រប​ដណ្តប់​លើ​ប្រទេស​អាម៉េរិក កាលពី​សប្តាហ៍​មុន​។​

​អាកា​ធាតុ​អាក្រក់​ដោយ​មាន​ខ្យល់ព្យុះ​ខ្លាំង បាន​វាយប្រហារ​តំបន់ភ្នំ​Rocky ភាគ​ខាងលិច​និង​តំបន់​ភាគ​កណ្តល​អាម៉េរិក កាលពី​សប្តាហ៍​មុន ដោយ​បាន​បង្ក​ឱ្យ​មាន​ព្រិល​ទឹក​ក​ នឹង​ទឹកភ្លៀង​ដែល​កក​នៅ​រដ្ឋ Iowa រដ្ឋ​Nebraska រដ្ឋ​Wisconsin រដ្ឋ​Minnesota រដ្ឋ​South Dakota​។​

​សេវាកម្ម​អាកាសធាតុ​ជាតិ​បាន​និយាយ​ថា ​ទឹកជំនន់​នឹង​បន្ត​ការ​ជន់​លិច​ទៅ​ដល់​ផ្នែក​ខ្លះ​នៃ​តំបន់​ទំនាប​កណ្តាល​និង​តំបន់​ខ្ពង់់​រាប​ភាគ​ខាងលិច​កណ្តាល​នៅ​សប្តាហ៍​ក្រោយ​៕​ដោយ​៖​សុខា​/sn/Ha

ទឹកជំនន់​បំផ្លាញ​ផ្លូវ​មួយ នៅ​រដ្ឋ​Nebraska និង​ផ្ទាំង​ទឹកកក​ដែល​បង្ក​ការលំបាក​ធ្វើដំណើរ​