៣​យប់​៤​ថ្ងៃ​ហើយ​សព​កុមារ​ដែល​ទឹក​ហូរ​គួច​ទៅ​បា​ត់រក​ពុំទាន់​ឃើញតែ​ឃើញ​ម៉ូតូ​

225
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​រហូតមកដល់​ថ្ងៃនេះ​(​ទី​៦​ខែកញ្ញា​ឆ្នាំ​២០១៩)​មាន​រយៈពេល​៣​យប់​៤​ថ្ងៃ​ហើយ​សព​កុមារា​ដែល​ទឹក​ហូរ​គួច​យកទៅ​បាត់​នៅ​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​រក​ពុំទាន់​ឃើញ​ទេ​។​តែ​ចំណែក​ម៉ូតូ​របស់​ឪពុក​ត្រូវបាន​អ្នកភូមិ​និង​សមត្ថកិច្ច​បាន​ជួយ​រកឃើញ​វិញ​ហើយ​។​

​លោក​វរសេនីយ៍ទោ​ឱ​សេង​អធិការនគរបាល​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​បានឱ្យដឹង​ថា​រហូតមកដល់​ថ្ងៃនេះ​សព​កុមារា​ដែល​ទឹក​ហូរ​គួច​បាត់​ខណៈ​កំពុង​ជិះ​ម៉ូតូ​ឆ្លងកាត់​ទំនប់​បង្ហៀ​ជាមួយ​ឪពុកម្តាយ​នោះ រក​ពុំទាន់​ឃើញ​នៅឡើយ​ទេ​។​ចំណែក​ម៉ូតូ​បាន​រកឃើញ​វិញ​ហើយ​។​ទោះជា​យ៉ាងណា​សមត្ថកិច្ច​នៅតែ​បន្ត​ស្វែងរក​សព​កុមារា​រងគ្រោះ​ទៀត​។​

​សូមបញ្ជាក់ថា​កាលពី​ព្រលប់​ថ្ងៃទី​៣​ខែកញ្ញា​ឆ្នាំ​២០១៩​កន្លងទៅ​កុមារា​ម្នាក់​ដែលមាន​អាយុ​ទើបតែ​២​ឆ្នាំ​និង​ម៉ូតូ​មួយគ្រឿង​ត្រូវ​ទឹក​គួច​ហូរ​បាត់​ខណៈដែល​ឪពុកម្តាយ​ជិះ​ដឹក​ឆ្លងកាត់​ទំនប់​បង្ហៀ​មួយកន្លែង ដែលមាន​ទឹក​ហូរ​ខ្លាំង ស្ថិតក្នុង​ភូមិ​តេ​ជោ​បុ​ស្បូវ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​៕S/​