៣​យ៉ាង ដែល​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​ងាយ​ប្រឈម​នឹង​ការ​រមួល​ពងស្វាស​

1590
ចែករម្លែក
  • 28
    Shares

ការ​រមួល​ពងស្វាស​កើតឡើង​ដោយសារតែ​បំពង់​បង្ហូរ​មេជី​វិត​ឈ្មោល​ចេញពី​ពងស្វាស​ចូល​លិង្គ​រមួល ដែល​នាំ​ឲ្យ​របត់​ឈាម​ទៅ​ពងស្វាស​ត្រូវបាន​កាត់ផ្តាច់​។ ការថយចុះ​លំហូរ​ឈាម​បែបនេះ​អាច​កើតឡើង​ភ្លាមៗ និង​បង្ក​ជាការ​ឈឺចាប់ និង​ហើម​ខ្លាំងក្លា​។​

​ការ​រមួល​ពងស្វាស​ភា​គ​ច្រើន​កើតឡើង​នៅលើ​មនុស្ស​អាយុ ១២ ទៅ​១៦​ឆ្នាំ ប៉ុន្តែ​វា​ក៏​អាច​កើត​ឡើងលើ​មនុស្ស​គ្រប់​វ័យ ឬ​មុននឹង​កើត​ផងដែរ​។​

​ជំងឺ​រមួល​ពងស្វាស​ច្រើនតែ​ត្រូវការ​វះកាត់​ជាបន្ទាន់​។ បើសិនជា​ព្យាបាល​បាន​លឿន ពងស្វាស​ច្រើនតែ​អាច​សង្គ្រោះបាន​។ ប៉ុន្តែ​នៅពេល​លំ​ហូរឈាម​ត្រូវបាន​កាត់ផ្តាច់​យូរពេក ពងស្វាស​អាច​នឹង​ខូច និង​ត្រូវ​កាត់ចោល​បាន​។ យ៉ាងណាមិញ មាន​កត្តា​ប្រឈមមុខ ៣​យ៉ាង​ដែល​នាំ​ឲ្យ​បុរស​ងាយ​នឹង​កើត​ជំងឺ​រមួល​ពងស្វាស​៖

1. អាយុ​៖ ការ​រមួល​ពងស្វាស​ច្រើនតែ​កើតមាន​ជា​ញឹកញាប់​នៅ​ចន្លោះ​អាយុ ១២ ទៅ​១៦​ឆ្នាំ​។​
2. ធ្លាប់​រមួល​ពងស្វាស​ពីមុន​៖ បើសិនជា​អ្នក​ធ្លាប់​ឈឺចាប់​នៅ​ពងស្វាស ហើយ​បាត់​ទៅវិញ​ដោយ​មិនបាន​ព្យាបាល វា​ទំនងជា​អាច​កើតឡើង​ម្តងទៀត​បាន​។​
3. គ្រួសារ​ធ្លាប់មាន​បញ្ហា​រមួល​ពង​ស្វាស​៖ ជំងឺ​នេះ​អាច​កើត​ឡើងជា​លក្ខណៈ​ដំណរ​ពូជ​៕ ​http://www.health.com.kh