៣ ប្រភេទ​កីឡា ទទួល​ប្រាក់រង្វាន់​

180
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា​
ភ្នំពេញ​៖
លោក ស សុខា រដ្ឋលេខាធិការ នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា នា​ព្រឹក​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៩ បាន​អញ្ជើញ​ចូលរួម ពិធី​ប្រគល់​ប្រាក់រង្វាន់ លើកទឹកចិត្ត ដល់​ម្ចាស់​មេដាយមាស ប្រាក់ និង​សំរិទ្ធ លើ ៣ ប្រភេទ​កីឡា នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​។

​សម្រាប់​កីឡា ៣ ប្រភេទ ដែល​ត្រូវ​ទទួល​ប្រាក់រង្វាន់ លើកទឹកចិត្ត រួមមាន កីឡា​ចំបាប់ កីឡា​រាំ និង​កីឡា​កាយ​វប្បកម្ម ។​

​កីឡា​កាយ​វប្បកម្ម ទទួលបាន​មេដាយមាស ១ គ្រឿង លើ​វិញ្ញាសា Men Sports Physique Up to 175cm នៃ​ការប្រកួត​កីឡា​កាយ​វប្បកម្ម ជើងឯក​ពិភពលោក លើក​១១ នៅ​ប្រទេស​ថៃ ទឹកប្រាក់ ៤០ លាន​រៀល​។​

​ចំពោះ​កីឡា​រាំ ទទួលបាន​មេដាយសំរិទ្ធ ១ គ្រឿង លើ​វិញ្ញាសា​គូ នៃ​ការប្រកួត​កីឡា​រាំ ជើងឯក​អាស៊ី នៅ​ប្រទេស​ចិន ទឹកប្រាក់ ៣៣ លាន​រៀល និង​កីឡា​ចំបាប់ ទទួលបាន​មេដាយមាស ៣ គ្រឿង មេដាយប្រាក់ ៤ គ្រឿង និង​មេដាយសំរិទ្ធ ៨ គ្រឿង នៃ​ការប្រកួត​កីឡា​ចំបាប់ ជើងឯក​អាស៊ី​អ​គ្នេ​យ៍ ទឹកប្រាក់ ១៣៦.៦០០.០០០ រៀល​៕​v