៤០០​លាន​ដុល្លារ​ដែល​វៀតណាម​បាន​ពី​ការនាំ​ដែក​ចូលមក​កម្ពុជា​

738
ចែករម្លែក

ដោយៈ​មូល​សម្បត្តិ​/​ភ្នំពេញៈ​នៅពេលដែល​វិស័យ​សំណង់​នៅ​កម្ពុជា​ហក់​រីក​ឡើង​ខ្លាំង​ហួស​ពី​ការរំពឹងទុក នាំឱ្យ​វត្ថុធាតុដើម​បម្រើឱ្យ​វិស័យ នេះ​ភាគច្រើន​បាន​នាំចូល​ពី​បរទេស​ស្ទើរតែ​ទាំងអស់​។​

​លោក ស៊ីវ ផេង​ជា​លេខាធិការ​នៃ​សមាគម​អ្នក​សាងសង់​កម្ពុជា​បានឱ្យដឹង​កាលពីពេល​ថ្មីៗ​នេះ​ថា​វត្ថុធាតុដើម​ក្នុងស្រុក​ដែល​ធានា​បម្រើឱ្យ​វិស័យ​សំណង់​នៅ​កម្ពុជា​បាន​ទាំងស្រុង​។​មិន​រណប​នាំចូល​ពី​ប្រទេសក្រៅ​គឺមាន​តែ​ខ្សាច់​ឥដ្ឋ​ថ្ម​ស៊ីម៉ង់​ត៏​និង​ក្បឿង​មួយចំនួន​តែប៉ុណ្ណោះ​។​ក្រៅពីនេះ​គឺ​សុទ្ធតែ​នាំចូល​ពី​ក្រៅ​ដែល​ធ្វើឱ្យ​លំហូរ​សាច់ប្រាក់​ច្រើនសន្ធឹក​សន្ធាប់​ឬ​ការ​ធ្លុះធ្លាយ​សេដ្ឋកិច្ច​លើ​វិស័យនេះ​មាន​សភាព​ធ្ងន់ធ្ងរ​។​

​គ្រាន់តែ​ដែក​គ្រប់​ប្រភេទ​មួយ​មុខ​បម្រើឱ្យ​វិស័យនេះ​កម្ពុជា​បាន​នាំចូល​ពី​វៀតណាម​មានទឹក​ប្រាក់​ប្រមាណ​៤០០​លាន​ដុល្លារ​ក្នុង​រយៈពេល​៧​ខែ​ឆ្នាំ​២០១៨​នេះ​។​ដែក​វៀតណាម​បាន​នាំ​ចូលមក​កម្ពុជា​ច្រើនជាង​គេ​គឺ​ដោយសារ​អ្នក​នាំចូល​គិតថា​មាន​តម្លៃថោក​ជាងដែក​ម​ក​ពី​ប្រទេស​នានា​ហើយ​គុណភាព​ក៏​មិន​អន់​ណាស់ដែរ​។ ម្យ៉ាងទៀត​សោហ៊ុយ​ដឹកជញ្ជូន​ជាមួយ​ប្រទេស​ជាប់​ព្រំដែន​ក៏​ថោក​ជាងគេ​ដែរ​។​

​លោ​កថា​តម្លៃ​ទីផ្សារ​ដែក​នៅក្នុង​ស្រុក​គឺ​ពី​៦២៥​ទៅ​៦៧៥​ដុល្លា​យក​ក្នុង​មួយ​តោន​។​ស៊ីម៉ង់​ថ្លៃ​ពី​៧០​ទៅ​៩៨​ដុល្លារ​ក្នុង​មួយ​តោន​។​ឥដ្ឋ​កា​រូ​ថ្លៃ​ពី​៧​ទៅ​៩​ដុល្លារ​/១​សន្លឹក​។​ម្សៅ​ប៊ា​ក​គ្រប់​ប្រភេទ​ថ្លៃ​ពី​៦​ទៅ​២០​ដុល្លារ​/១​បាវ​។​ស្ពិ​ច​ត្រូ​លាប​ថ្លៃ​ពី​១៦,៥​ទៅ​៣៦​ដុល្លារ​/១​ធុង​។​ខ្សាច់ ថ្ម​ថ្លៃ​បន្លោះ​ពី​១០​ទៅ​១២,៥/​ម​។​ឥដ្ឋ ក្បឿង​ថ្លៃ​ពី​០,០៣៨​ដុល្លារ​ទៅ​០,0៤៧​ដុល្លារ​/​ដុំ​-​សន្លឹក​។​

​សុទ្ធតែ​នាំចូល​គ្រប់​ប្រទេស​មក​កម្ពុជា​។​តម្លៃ​ទីផ្សារ​សំណង់​ទាំងអស់នេះ​ត្រូវបាន​គេ​មើលឃើញថា​មិន​ប៉ះពាល់​ដល់​ដំណើរ​សាងសង់​នៅ​កម្ពុជា​ទេ​។​កំណើន​សំណង់​នៅតែ​កើន​ជា​រៀងរាល់ឆ្នាំ​។​មិនអាច​មាន​ឧ​ប​ស័គ្គ​អ្វី​មក​រាំងខ្ទប់​មិនឱ្យ​វិស័យនេះ​មិន​រីកលូតលាស់​បាន​នោះទេ​៕S/

​៤០០​លាន​ដុល្លារ​ដែល​វៀតណាម​បាន​ពី​ការនាំ​ដែក​ចូលមក​កម្ពុជា​