៤០​គីឡូម៉ែត្រ​ទៅកាន់​ប្រវត្តិសាស្ត្រ​

1115
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) គ្រោង​នឹង​រៀបចំ​ព្រឹត្តិការណ៍​មួយ​ដែល​គេ​ហៅថា «៤០​គីឡូម៉ែត្រ​ទៅកាន់​ប្រវត្តិសាស្ត្រ​» នៅ​ចុងឆ្នាំ​២០១៨​នេះ​។​

សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) គ្រោង​នឹង​រៀបចំ​ព្រឹត្តិការណ៍​មួយ​ដែល​គេ​ហៅថា «៤០​គីឡូម៉ែត្រ​ទៅកាន់​ប្រវត្តិសាស្ត្រ​» នៅ​ចុងឆ្នាំ​២០១៨​នេះ ក្នុង​គោលបំណង​ផ្តល់​ជា​វេទិកា​ដល់​យុវជន​ឱ្យ​ចេះ​រួបរួមគ្នា និង​បង្កើត​សាមគ្គីភាព​

«៤០​គីឡូម៉ែត្រ​ទៅកាន់​ប្រវត្តិសាស្ត្រ​» ជា​ព្រឹត្តិការណ៍​ថ្មី​បំផុត​ក្នុង​ឆ្នាំ​២០១៨ ដែល​នឹង​ត្រូវបាន​រៀបចំឡើង ក្នុង​គោលបំណង​ផ្តល់​ជា​វេទិកា​ដល់​យុវជន​ឱ្យ​ចេះ​រួបរួមគ្នា បង្កើត​សាមគ្គីភាព ហ្វឹកហាត់​កាយសម្បទា​ក្នុង​ភាពម៉ឺងម៉ាត់ និង​ស្វាហាប់ ពង្រឹងសមត្ថភាព​ក្នុងការ​ដោះស្រាយ​បញ្ហា​ជាក់ស្តែង រួមជាមួយ​នឹង​ឱកាស​ស្វែងយល់​បន្ថែម​ពី​ប្រវត្តិសាស្ត្រ តាមរយៈ​ការធ្វើដំណើរ​ថ្មើរជើង​រួមគ្នា​នៅលើ​គន្លង​ផ្លូវ​ដ៏​វែងឆ្ងាយ​មួយ​។​

​សូមបញ្ជាក់ថា ដើម្បី​ផ្តល់​ពត៌មាន​លំអិត​ទាក់ទង​នឹង​ព្រឹត្តិការណ៍​នេះ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នឹង​រៀបចំ​សន្និសីទ​សារពត៌មាន​មួយនា​រសៀល​ថ្ងៃទី​១៦ ខែ តុលា ឆ្នាំ​២០១៨​នៅ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ស្នាក់ការ​កណ្តាល សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។​

​លោក ហ៊ុន ម៉ា​នី ប្រធាន ស​.​ស​.​យ​.​ក​. លោក សុខ សប្បាយ​ណា ប្រធាន​ក្រុមការងារ​ប្រតិបត្តិ និង​ម្ចាស់​មេដាយមាស​ពិភពលោក​កីឡា​វ៉ូ​វី​ណា​ម កីឡាការិនី ពៅ សុខា ព្រមទាំង​សិល្បករ លោក សាយ នឹង​អញ្ជើញ​ជា​វាគ្មិន​ក្នុង​សន្និសីទ​សារពត៌មាន​នេះ​៕