៤៤​នាក់​ស្លាប់​ ក្នុង​គ្រោះថ្នាក់​រថយន្តក្រុង​ធ្លាក់​ជ្រោះ​នៅ​ឥណ្ឌា​

442
ចែករម្លែក

​ក្រុមមន្ត្រី​បាន​និយាយ​ថា​ មនុស្ស​យ៉ាងតិចណាស់​ចំនួន​៤៤​នាក់បាន​ស្លាប់​ នៅ​ពេល​រថយន្ត​ក្រុង​មួយ​នៅ​រដ្ឋ​Himachal Pradesh ប្រទេស​ឥណ្ឌា បាន​ធ្លាក់​ចូល​ជ្រោះ​មួយ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២០​មិថុនា​។​

​មនុស្ស​២៨​នាក់​ផ្សេង​ទៀត ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ដោយ​ភាគច្រើន​នៃ​ពួក​គេ​នេះ​បាន​រងរបួស​ធ្ងន់ បន្ទាប់​ពី​រថយន្ត​ក្រុង​ដែល​ផ្ទុក​លើស​ចំណុះ​នេះ បាន​រត់​ធ្លាក់​ចេញពី​ផ្លូវ​​ ហើយ​បាន​ធ្លាក់​ចូល​ក្នុង​ជ្រោះ​ជម្រៅ​១៥០​ម៉ែត្រ​ នៅ​រដ្ឋ​Himachal Pradesh ភាគ​ខាងជើង​នៃ​ប្រទេស​នេះ​។​

​ប៉ូលិស បាន​និយាយប្រាប់​សារព័ត៌មាន​AFP ថា ក្រុម​ជនរងគ្រោះ​ដែល​ភាគច្រើន​ជា​ស្ត្រី​និង​កុមារ បាន​កំពុង​ជិះ​រថយន្ត​ក្រុង​នេះ​មក​ពី​ធ្វើការ​និង​សាលារៀន នៅពេលដែល​​ហេតុការណ៍​នេះ បាន​កើតឡើង​។​

​រថយន្តក្រុង​នេះ បាន​កំពុង​ដឹក​អ្នកដំណើរ​ជាង​៧០​នាក់ នៅពេល​ដែល​វា​បាន​បាត់បង់​ការគ្រប់គ្រង​នៅ​ផ្លូវ​កោង​ ហើយ​បាន​ធ្លាក់​ចូល​ជ្រោះ​។ រូបភាព​ពី​កន្លែងកើតហេតុ​បានបង្ហាញ​រថយន្តក្រុង​នេះ បាន​ខូចខាត​ខ្លាំង ខណៈ​ដែល​ក្រុម​អ្នក​សង្គ្រោះ​បាន​ជួយ​សង្គ្រោះ​ពួក​អ្នក​នៅ​រស់​។​

​ការស៊ើបអង្កេត ត្រូវបាន​ធ្វើឡើង​៕ដោយ៖សុខា/sn/Ha

ពួក​អ្នកស្រុក​ជួយ​សង្គ្រោះ​អ្នក​នៅ​រស់ បន្ទាប់​ពី​រថយន្ត​ក្រុង​ដែល​ដឹក​អ្នកដំណើរ​​ធ្លាក់​ជ្រោះ​នៅ ប្រទេស​ឥណ្ឌាកាលពី​ថ្ងៃ​ព្រហស្បតិ៍​