៤៧​នាក់​ស្លាប់​និង​ជាច្រើន​រងរបួស​ក្នុង​គ្រោះថ្នាក់​រថយន្តក្រុង​នៅ​ឥណ្ឌា​

2968
ចែករម្លែក

​យ៉ាងហោចណាស់​មនុស្ស​៤៧​នាក់​ត្រូវបាន​សម្លាប់​និង​ជាច្រើន​ទៀត​រងរបួស​នៅ​ឥណ្ឌា​ខាងជើង​កាលពី​ថ្ងៃអាទិត្យ​ទី​០១​កក្កដា​នៅពេល​រថយន្តក្រុង​មួយ​ធ្លាក់ចូល​ជ្រោះ​នៅ​ផ្លូវ​ភ្នំ​នៃ​តំបន់​ហេមពាន្ត​។​

​ក្រុម​ជួយសង្គ្រោះ​រកឃើញ​មនុស្ស​១១​នាក់​នៅមាន​ជីវិត​ពី​ខ្មោច​រថយន្តក្រុង ដែល​បាន​ធ្លាក់​ដល់​បាត​ជ្រោះ​នៅ​ស្រុក ប៉ោ​រី ហ្កា​វ៉ាល រដ្ឋ​អ៊ុត​តា​រ៉ា​ខាន់ តែមួយ​ចំនួន​ស្ថិត​​ក្នុងស្ថានភាព​របួសធ្ងន់​ធ្ង​រហើយ​ចំនួន​មនុស្ស​ស្លាប់​អាច​កើនឡើង​។​

​ប៉ូលិស​បានអោយដឹងថា រថយន្តក្រុង​នេះ​ញាត់​អ្នកដំណើរ​ពេញ​នៅពេល​វា​វេរ​ចង្កូត​ធ្លាក់​ផ្លូវ​ភ្នំ​។​កម្លាំង​ទង្គិច​បាត​ជ្រោះ​នេះ​ខ្លាំងណាស់​ដល់​ថ្នាក់​ប៉ើង​រយះ​ដំបូង​រថយន្ត​​អស់​។​

​ចំពោះ​គ្រោះថ្នាក់​នេះ នាយករដ្ឋមន្ត្រី ណា​រ៉េ​ន​ដ្រា ម៉ូ​ឌី បាន​និយាយថា លោក​មានការ​សោកសៅ​ជាខ្លាំង​ពេល​ដឹង​ព័ត៌មាន​អំពី​គ្រោះថ្នាក់​នេះ​និង​បាន​សុំ​ចូលរួម​រំលែក​​ទុក្ខ​ជាមួយ​គ្រួសារ​ជនរងគ្រោះ​៕ដោយ៖វាសនា

​កំលាំង​ទង្គិច​ខ្លាំង​រហូតដល់​ប៉ើង​ដំបូល​រថយន្ត​អស់​