៤​ក្បាច់​ធ្វើឱ្យ​កូនប្រុស​មិនមាន​ចរិត​ដូច​ស្រី​

1569
ចែករម្លែក

​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​បង្ហាញ ពី​វិធី​ដែល​អាចជួយ​កូនប្រុស​មិនឱ្យ​មាន ចរិត​ដូច​កូនស្រី​។ តើ​មាន​អ្វី​ខ្លះទៅ​?
​ ​
១. នៅក្នុង​ការអប់រំ​កូន គួរតែមានការ​ចូលរួម​ពី​ឪពុក ព្រោះ​បិតា​ដើរតួនាទី​សំខាន់​ក្នុងការ​អប់រំកូនប្រុស​។ បើ​កូនប្រុស​នៅតែ​ជាមួយ​អ្នក​ម្តាយ នោះ​អត្រា​នៃ​ការ​មាន​ចរិត​ដូចជា​ស្រី​គឺអាច​ខ្ពស់បាន​។ ដូចនេះ លោកប៉ា​គួរតែ​កំដរ​កូន​លេងល្បែង ឬ​ហាត់ប្រាណ ជាមួយ​កូន​ឱ្យបាន​ញឹកញាប់​។ ម្យ៉ាងទៀត នៅពេលដែល​កូន​កើតមាន​បញ្ហាគួរតែឱ្យ​កូន​រក​ឪពុក​ដើម្បី​ជួយទើប​អាច​រក្សាចរិត​ជា​កូនប្រុស​បាន​។​
​ ​
២. នៅពេលដែល​កូន​ចូលសាលារៀន​អ្នក​គួរតែ​ឱ្យ​កូន​ចូលរួមគ្រប់​កម្មវិធី​ដែល​សាលា​ដាក់ឱ្យនោះ​កូន នឹង​អាច​ស្គាល់​គេ​ច្រើន ដោយ​អាចធ្វើឱ្យគេ​មាន​ភាពក្លាហាន​បាន​។​

៣. អ្នក​គួរតែ​បង្រៀន​កូន​ឱ្យ​ស្លៀកពាក់​ខោអាវ និយាយស្តី​របៀប​ដើរ​និង​របៀបរបប​ជាច្រើនយ៉ាង​ទៀត ឱ្យ​ដូចជា កូនប្រុស ទើប​កូន​អាចមាន​ចរិត​ជា​កូនប្រុស​បាន​។ បើ​អ្នក​បង្រៀន​វិធី​អ្នក​ដែលជា​វិធី​ស្រី នោះ​កូន​នឹង​ដូចជា​កូនស្រី អ៊ីចឹង​ពេល​ធំ​ឡើង​។​
​ ​
៤. អ្នក​គួរតែ​ឱ្យ​កូន​ញ៉ាំ​ឱ្យបានគ្រប់គ្រាន់​ព្រោះ​នៅពេលដែល​កូន​មានសុខភាព​រឹងមាំ​ទើប​អាច​ដូចជា កូនប្រុស​បាន​។ បើ​កូន​មាន​រាង​ស្គម​ដូចជា​ស្រីខ្យល់​បក់​មករ​លំនោះ​កូន​អ្នកនឹង​អាច​ក្លាយជា​កូនស្រីយ៉ាង​ងាយ​។ ដូចនេះ មានតែ​ការផ្តល់​សារធាតុចិញ្ចឹម​គ្រប់គ្រាន់ ដល់​កូន​ទេ​ទើប​អាចធ្វើឱ្យ​កូន​អ្នកអាច​ក្លាយជា​បុរស​ពិតៗ ៕ ដោយ​: health.com.kh

#