៤​ចំណុច ធ្វើ​ឲ្យ​ប្តី​ប្រពន្ធ​មិន​ងាយ​បែកចេញ​ពីគ្នា​ឡើយ​

1002
ចែករម្លែក

​អត្ថបទ​ខាងក្រោម​នេះ នឹង​បង្ហាញ​អ្នក​ពី​វិធី​ក្នុង​ការការពារ​មនោសញ្ចេតនា​អ្នក​ទាំងពីរ​។ តើ​មាន​អ្វី​ខ្លះទៅ​?

​មិន​ថា​ក្នុងស្ថានភាព​ណា​ទេ អ្នក​គួរតែ​គិតដល់​គ្នា​ជានិច្ច មិនគួរ​គិតតែ​ខ្លួន​អ្នក​ឡើយ​។ ការចេះ​គិតដល់​គ្នា នឹងធ្វើ​ឲ្យ​អ្នកចេះ​យល់ចិត្ត​គ្នា ហើយ​ចុះសម្រុង​គ្នា​កាន់តែខ្លាំង មិន​ងាយ​បែកចេញ​ពីគ្នា​បានឡើយ​។​

​អ្នក​គួរតែ​ប្រើ​ចិត្ត​ស្មោះ និង​ពោរពេញ​ទៅដោយ​សេចក្តីស្រឡាញ់​ទៅ​កសាង​គ្រួសារ​របស់​អ្នក ទើប​អាចធ្វើ​ឲ្យ​អ្នក​ទាំងពីរ​ទទួលបាន​ក្តី​ស្រឡាញ់​ពេញលេញ​។ ជាហេតុ​ដែល​ធ្វើ​ឲ្យ​គ្រួសារ​អ្នក អាច​ពោរពេញ​ទៅដោយ​សុភមង្គល​បាន​។​

​នៅពេល​ដែលមាន​បញ្ហា អ្នក​គួរតែ​លើកឡើង ហើយ​ដោះស្រាយ​ជាមួយគ្នា មិនមែន​លាក់ទុក ហើយ​យកចេញ​ពេលដែល​ឈ្លោះ​គ្នា​ឡើយ​។ ការចេះ​ដាក់​បញ្ហា​នៅ​ចំពោះមុខ ហើយ​ដោះស្រាយ អាចធ្វើ​ឲ្យ​អ្នក​ទាំងពីរ​មិនសូវ​កើតមាន​ជម្លោះ​នោះទេ​។​

​អ្នក​គួរតែ​ចេះ​គោរព​គ្នា ហើយ​ផ្តល់​តំណែង​សំខាន់​ចំពោះ​គ្នា ទើប​អ្នក​អាច​រក្សា​អាពាហ៍ពិពាហ៍ អ្នក​បានល្អ​។ ដូចនេះ ចំណុច​ទាំងឡាយ​នេះ អ្នក​គួរតែ​ប្រកាន់ខ្ជាប់​ទើប​អាច​ឲ្យ​អាពាហ៍ពិពាហ៍ មួយ​នេះ​ដើរ​បានយូរ​៕ ដោយ​: health.com.kh​