៤​ថ្ងៃ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថៃ​សម្លាប់​មនុស្ស​២៣៦​នាក់​

656
ចែករម្លែក

៤​ថ្ងៃ​ដំបូង​នៃ​រយៈពេល​ឈប់សម្រាក​ចូលឆ្នាំថ្មី​សកល​ចំនួន​៧​ថ្ងៃ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​២.១៩៤​ករណី សម្លាប់​មនុស្ស​ចំនួន​២៣៦​នាក់ និង​របួស​២.២៦៥​នាក់​ហើយ​​ខេត្ត​ដែលមាន​គ្រោះថ្នាក់​ច្រើនជាងគេ​បំផុត​គឺ​ខេត្ត​ឈៀង​ម៉ៃ ។​

​លោក​ប្រា​សាន មហា​លី​ត្រា​គុល ប្រធាន​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត​ឈៀង​ម៉ៃ​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ទី​៣១​ខែធ្នូ​ថា កាលពី​ថ្ងៃអាទិត្យ គឺជា​ថ្ងៃទី​៤​នៃ​ដំណើរ​កម្សាន្ត​​រយៈពេល​៧​ថ្ងៃ​នៃ​ការ​ចូលឆ្នាំថ្មី​សកល មាន​គ្រោះថ្នាក់​ចរាចរ​ចំនួន​៥៦១​ករណី ដែល​បានសម្លាប់​មនុស្ស​៥១​នាក់ និង​របួស​៥៧៨​នាក់ ។​

​គ្រោះថ្នាក់​ភាគច្រើន​បង្កឡើង​ដោយ​ការបើកបរ​ក្នុងស្ថានភាព​ស្រវឹង គឺ​ស្មើនឹង​ជាង​៤២​ភាគរយ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ថ្ងៃអាទិត្យ​និង​គ្រោះថ្នាក់​ដោយ​ល្បឿន​លឿន​​គឺ​ស្មើនឹង​ជាង​២៧​ភាគរយ​។ គ្រោះថ្នាក់​ម៉ូតូ​គឺមាន​ជាង​៨០​ភាគរយ ហើយ​គ្រោះថ្នាក់​រថយន្ត​គឺមាន​ជាង​៦​ភាគរយ​។​

​ប៉ូលិស​បានអោយដឹងថា ប៉ុស្តិ៍​ត្រួតពិនិត្យបាន​ឃាត់​យានយន្ត​ចំនួន​៨៧៦.៥៣៧​ដើម្បី​ពិនិត្យ​និង​បាន​ឃាត់ខ្លួន​មនុស្ស​១៧៧.៤០០​ចំពោះ​ការរំលោភច្បាប់​។​ក្នុង​ចំនួន​ឃាត់​​ខ្លួន​នេះ​មាន ៥១.០៣៩​នាក់​ជា​អ្នកបើក​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព និង​៤៣.៧៩៩​ទៀត​មិនមាន​បណ្ណ​បើកបរ​មក​បង្ហាញ​៕​ដោយ​៖​សុខា​/sn

​រថយន្ត​៣​គ្រឿង​បុក​គ្នា​នៅ​ស្រុក​មឿង​នៅ​ខេត្ត​កាឡា​ស៊ីន​កាលពី​យប់​ថ្ងៃអាទិត្យ​ដោយ​បណ្តាលឱ្យ​ម្នាក់​ស្លាប់​និង​៣​នាក់​រង​បួស​