៤​នាក់​នៃ​គ្រួសារ​ឥណ្ឌា​មួយ ធ្លាក់​ចូល​ក្នុង​ទឹក​លង់ទឹក​ស្លាប់ នៅពេល​ថត​សែ​ល​ហ្វី​

193
ចែករម្លែក

​ប៉ូលិស​នៅ​រដ្ឋ​តាមឹ​ល ណា​ឌូ ប្រទេស​ឥណ្ឌា បាន​និយាយថា​ស្ត្រី​ដែល​ទើបតែ​រៀបការ​ម្នាក់​និង​មនុស្ស​៣​នាក់​នៃ​គ្រួសារ​របស់​នាង​បាន​លង់ទឹក​ស្លាប់​នៅក្នុង​អាង​ស្តុក​ទឹក​​មួយ​នៅ​រដ្ឋ​នេះ បន្ទាប់​ពី​ព្យាយាម​ថតរូប​សែ​លហ្វីកា​លពី​ថ្ងៃ​ចន្ទទី​៧​តុលា​។​

​អ្នកស្លាប់​ទាំងនេះ​ស្ថិតក្នុង​ចំណោម​មនុស្ស​មួយក្រុម​មាន​គ្នា ៦ នាក់​ដែល​កាន់​ដៃ​គ្នា​ហើយ​ឈរ​នៅ​ក្នុង​ទឹក​ត្រឹម​ចង្កេះ​នៅក្បែរ​ទំនប់ទឹក​Pambar នៅ​មុន​ពេល​ម្នាក់​ក្នុងចំណោម​​ពួកគេ​រអិល​ជើង ហើយ​ទាញ​អ្នកផ្សេង​ទៅ​ជាមួយ​ផងដែរ​។​

​ប្តី​របស់​ស្ត្រី​នេះ អាច​ជួយសង្គ្រោះ​ប្អូនស្រី​របស់​គាត់​បាន ប៉ុន្តែ​អ្នក​ផ្សេង​ទៀត​បាន​លង់ទឹក​ស្លាប់​៕​ប្រែ​សម្រួល​៖​សុខា​