៤​នាក់​ស្លាប់​ខណៈ​ជន​ប៉ាឡេ​ស្ទីន​រាប់ពាន់​នាក់​ចេញ​មក​តវ៉ា​នៅ​ព្រំដែន​ហ្កា​ហ្សា​

380
ចែករម្លែក
  • 9
    Shares

​គ្រាប់​រ៉ុក្កែត​៥​ត្រូវ​បាន​បាញ់​ចេញពី​ហ្កា​ហ្សា​ស្ទ្រី​បចូល​ទឹកដី​អ៊ីស្រាអែល បណ្តាល​អោយ​រថក្រោះ​អ៊ីស្រាអែល​ឆ្លើយ​តប​ដោយ​បាញ់​លើ​បណ្តា​ប៉ុស្ត៍​យោធា​របស់​ក្រុម​ហាម៉ាស​កាលពីដើម​​ថ្ងៃអាទិត្យ នៅ​ពេល​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​ការប្រឆាំង​តវ៉ា​របស់​ជន​ប៉ាឡេ​ស្ទីន​ដ៏​ធំ​មួយ​តាម​ព្រំដែន​រវាង​អ៊ីស្រាអែល​និង​តំបន់​ហ្កា​ហ្សា​។​

​ការបាញ់​គ្រាប់​រ៉ុក្កែត​និង​ការឆ្លើយតប​របស់​អ៊ីស្រាអែល​មិន​បាន​បណ្តា​អោយស្លាប់​ឬ​រងរបួស​មនុស្ស​ទេ​។​

​មុននេះ ជន​ប៉ាឡេ​ស្ទីន​រស់នៅ​ហ្កា​ហ្សា​រាប់ពាន់​នាក់​បាន​ជួប​ជុំ​នៅ​ព្រំដែន​អ៊ីស្រាអែល​ដើម្បី​ប្រារព្វ​រយៈពេល​១​ឆ្នាំ ចាប់តាំងពី​ការប្រឆាំង​តវ៉ា និង​ការប៉ះទង្គិច​បាន​ផ្ទុះឡើង​នៅ​ទីនោះ​​តែ​ការ​បង្ហូរឈាម​ធំ​ត្រូវបាន​បញ្ចៀស​ក្រោយពី​មាន​ការចរចា​ដែល​ដឹកនាំ​ដោយ​អេ​ហ្ស៊ី​ប​។​តែ​ជន​ប៉ាឡេ​ស្ទីន​៤​នាក់​ត្រូវបាន​សម្លាប់​ដោយ​ការបាញ់​របស់​អ៊ីស្រាអែល​ក្នុង​ការប៉ះទង្គិច​​កាលពី​ថ្ងៃ​សៅរ៍​។​

​មាន​ការព្រួយបារម្ភ​អំពី​ការតវ៉ា​ប្រឆាំង​ធំ​ស្រដៀង​គ្នា​នឹង​ការតវ៉ា​កាលពី​ថ្ងៃ​១៤​ឧសភា​ឆ្នាំ​មុន​ដែល​បណ្តា​អោយ​ស្លាប់​មនុស្ស​ជាង​៦០​នាក់ ក្រោយ​ពី​អាមេរិក​បាន​ផ្ទេរ​ស្ថានទូត​​របស់​ខ្លួន​ទៅ​កាន់​ក្រុង​ហ្សេ​រុយ​សា​ឡឹម​។​

​អ៊ីស្រាអែល​បាន​ដាក់ពង្រាយ​ទាហាន​រាប់ពាន់​នាក់​តាម​ព្រំដែន​ដោយសារតែ​វា​ដល់​ពេល​ងាយ​នឹង​មាន​បញ្ហា​បំផុត​និង​នៅ​មុន​ការបោះឆ្នោត​ថ្ងៃ​៩​មេសា​។​

​អេ​ហ្ស៊ី​បក៏​បាន​ព្យាយាម​សម្របសម្រួល​រវាង​អ៊ីស្រាអែល​និង​ពួក​មេដឹកនាំ​ក្រុម​ហា​ម៉ាស​នៅ​ហ្កា​ហ្សា​ដើម្បី​ទប់​កុំអោយ​មាន​អំពើ​ហិង្សា​៕​ដោយ​៖​វាសនា​

​ជន​ប៉ាឡេ​ស្ទីន​រាប់ពាន់​នាក់​ជួបជុំត​វ៉ានៅ​៥​ចំណុច​ត្រង់​ព្រំដែន​អ៊ីស្រាអែល​កាលពី​ថ្ងៃ​សៅរ៍​