៤​នាក់​ស្លាប់​ដោយ​ព្យុះ​ផ្ល​រេ​ន​ចាប់ផ្តើម​វាយប្រហារ​អាមេរិក​

2876
ចែករម្លែក

ព្យុះសង្ឃរា ផ្លរេន( Florence)បានបក់ចូលរដ្ឋខារ៉ូឡាយណា របស់សហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រទី១៤កញ្ញា ដោយផ្តួលរំលំដើមឈើ នាំទឹកពន្លិចដងវិថីនិងបង្កការស្លាប់មនុស្ស៤នាក់មុនពេលវាថយកម្លាំង។

ជនរងគ្រោះរួមមាន ម្តាយនិងកូនរបស់គាត់ ដែលបានស្លាប់ដោយសារដើមឈើរលំសង្កត់លើផ្ទះក្បឿងរបស់គេនៅក្រុងវីលមីងថុន រដ្ឋ ខារ៉ូឡាយណាខាងជើង។ប្តីរបស់នាងរងរបួសនិងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

នៅខណ្ឌផេនឌ័រ ក្នុងរដ្ឋដដែល ស្រ្តីម្នាក់បានគាំងបេះដូងស្លាប់ដោយសារកំទេចកំទីបង្កឡើងដោយព្យុះនៅរាំងផ្លូវមិនអោយគ្រូពេទ្យចូលទៅសង្រ្គោះនាងទាន់ពេល។ជនរងគ្រោះទី៤បានស្លាប់ដោយឆក់ចរន្តអគ្គិសនីពីម៉ាស៊ីនភ្លើង។

ក្នុងពេលជាមួយគ្នា ផ្ទះនិងហាងជាង៦៣៤.០០០បានដាច់ចរន្តអគ្គសនីនៅខារ៉ូឡាយណាខាងត្បូងនិងខាងជើងកាលពីថ្ងៃសុក្រ ដោយប៉ះពាល់មនុស្សរាប់លាននាក់។

បើតាមការប៉ាន់ស្មាន មនុស្សប្រមាណ១០លាននាក់អាចរងផលប៉ះពាល់ពីព្យុះនិងជាងមួយលាននាក់ទៀតត្រូវបានបញ្ជាអោយជម្លៀសចេញពីតំបន់តាមឆ្នេរនៃរដ្ឋខារ៉ូឡាយណានិងរដ្ឋវៀជីនៀ៕ដោយ៖វាសនា

អ្នកជួយសង្រ្គោះសែងជនរងគ្រោះពីការរលំដើមឈើសង្កត់នៅរដ្ឋខារ៉ូឡាយណា