៤​នាក់​ស្លាប់​និង​១៦​នាក់​រងរបួស​ដោយសា​រ​រថយន្ត​ធំ​បុក​ម៉ូតូ​ច្រើន​គ្រឿង​នៅ​វៀតណាម​

889
ចែករម្លែក
  • 390
    Shares

​មនុស្ស​យ៉ាងហោចណាស់​៤​នាក់​បាន​ស្លាប់​និង​១៦​នាក់​ទៀត​បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ​នៅ​ខេត្ត Long An ប្រទេស​វៀតណាម ភាគខាងត្បូង កាលពី​ថ្ងៃ​ពុធ​ទី​២​មករា​​បន្ទាប់ពី​រថយន្ត​ធំ​មួយគ្រឿង​បាន​បុក​អ្នកជិះ​ម៉ូតូ​ច្រើន​នាក់​។​

​រថយន្ត​កុងតឺន័រ​មួយ បាន​កំពុងធ្វើដំណើរ​នៅលើ​ផ្លូវ​មួយ​នៅ​ខេត្ត Long An នៅពេលដែល​អ្នកបើករ​ថ​យន្ត​នេះ​បាន​បាត់​ការគ្រប់គ្រង​ហើយ​បាន​បុក​ចូល​ហ្វូង​អ្នកជិះ​ម៉ូតូ​​យ៉ាងហោចណាស់​ចំនួន​២០​គ្រឿង​នៅ​កន្លែង​ភ្លើង​ចរាចរណ៍​នៅ​ផ្លូវបំបែក​មួយ​នៅ​ស្រុក​Ben Luc ចម្ងាយ​៦០​គីឡូម៉ែត្រ​ពី​ភាគ​និរតី​នៃ​ទីក្រុង​ហូជីមិញ​។​

​ម៉ូតូ​ជាច្រើន​គ្រឿង​ត្រូវបាន​រថយន្ត​កិន​អូស​ទៅ​ជាង​១៥០​ម៉ែត្រ មុនពេល​រថយន្ត​ដឹកទំនិញ​នេះ​ឈប់​។ ម៉ូតូ​ជាច្រើន​គ្រឿង​បាន​ខូច​យ៉ាងខ្លាំង​។​មនុស្ស​៤​នាក់​បាន​ស្លាប់​និង​១៦​នាក់​ផ្សេងទៀត​បាន​រងរបួស​។​

​អ្នកបើករថយន្ត​នេះ បាន​រត់គេចខ្លួន​ពី​កន្លែងកើតហេតុ​នេះ​។​

​ការស៊ើបអង្កេត​ពីដំបូង​បាន​បង្ហាញថា អ្នកបើករថយន្ត​នេះ បាន​ព្យាយាម​បន្ថែម​ល្បឿន​ដើម្បីឱ្យ​ឆ្លង​ផុត​ភ្លើង​ចរាចរណ៍​នេះ នៅមុន​ពេល​វា​បាន​លោត​ភ្លើងពណ៌​ក្រហម​។ ​ប៉ូលិស បាន​កំពុង​បន្តធ្វើ​ការស៊ើបអង្កេត​៕​ដោយ​៖​សុខា​/SN