៤ ចំណុច ដើម្បី​វាយតម្លៃថា អ្នក​ពិតជា​មាន​ជំងឺមហារីក

141
ចែករម្លែក

ការធ្វើ​រោគវិនិច្ឆ័យ​មហារីក​គ្រូពេទ្យ​អាច​ប្រើ​វិធីសាស្ត្រ​មួយ ឬ​ច្រើន​ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ថា​អ្នក មាន​ជំងឺមហារីក ៖

1. ការធ្វើ​តេស្ត​លើ​រាងកាយ
គ្រូពេទ្យ​របស់​អ្នក​ប្រហែល​ជាមាន​អារម្មណ៍​ថា អ្នក​អាចមាន​ដុំ​សាច់​។ ក្នុងកំឡុងពេល​ធ្វើតេស្ត លើ​រាងកាយ​របស់​អ្នក គាត់​អាច​រកមើល​ភាពខុស​ធម្មតា​ដូចជា ការផ្លាស់ប្តូរ​ពណ៌​ស្បែក ឬ​ការរីក​ធំ​នៃ​សរីរាង្គ​ណាមួយ ដែល​អាច​បង្ហាញ​ពី​វត្តមាន​នៃ​ជំងឺមហារីក​។​

2. ការធ្វើ​តេស្ត​មន្ទីរពិសោធន៍​
​ការធ្វើ​តេស្ត​មន្ទីរពិសោធន៍ ដូចជា​ការធ្វើ​តេស្ត​ទឹកនោម និង​ការធ្វើ​តេស្ត​ឈាម​អាចជួយ​ឲ្យ​គ្រូ ពេទ្យ​សម្គាល់​ឃើញ​ពី​ភាពមិនធម្មតា ដែល​បណ្តាលមកពី​ជំងឺមហារីក​។ ឧទាហរណ៍​ចំពោះ អ្នក​ដែលមាន​ជំងឺមហារីក​ឈាម ការធ្វើ​តេស្ត​ឈាម​ទូទៅ​ដែល​ហៅថា​ការរាប់​ឈាម ពេញលេញ អាច​បង្ហាញ​ពី​ចំនួន​ខុសធម្មតា ឬ​ប្រភេទ​កោសិកា​ឈាមស​។​

3. ការថត​រូបភាព​វេជ្ជសាស្ត្រ​
ការធ្វើ​តេស្ត​រូបភាព​វេជ្ជសាស្ត្រ អាច​អនុញ្ញាត​ឲ្យ​គ្រូពេទ្យ​ពិនិត្យ​ឆ្អឹង និង​សរីរាង្គ​ខាងក្នុង​របស់ អ្នក​ដោយ​មិនមាន​ការឈឺចាប់​។ ការធ្វើ​តេស្ត​រូបភាព​ដែល​ត្រូវបាន​ប្រើ​ក្នុង​ការធ្វើ​រោគវិនិច្ឆ័យ ជំងឺមហារីក​អាច​រួមមាន ការធ្វើ​ស៊ី​ធី​ស្កេ​ន ការ​ស្កេ​ន​ឆ្អឹង ការថត MRI, ការថត​អេកូ និង​ការថត កាំរស្មីអ៊ិច​ជាដើម​។​

4. ការ​ច្រឹប​សាច់​យកទៅ​វិភាគ​
អំឡុង​ពេលធ្វើ​កោសល្យវិច័យ​ដោយ​ការ​ច្រឹប​សាច់ គ្រូពេទ្យ​របស់​អ្នកប្រមូល​កោសិកា​គម្រូ ដើម្បី​ធ្វើតេស្ត​នៅក្នុង​មន្ទីរពិសោធន៍​។ មាន​វិធី​ជាច្រើន​ក្នុងការ​ប្រមូល​គម្រូ​។ នីតិវិធី​ធ្វើ កោសល្យវិច័យ​ដែល​ត្រឹមត្រូវ​សម្រាប់​អ្នក គឺ​អាស្រ័យ​លើ​ប្រភេទ​នៃ​ជំងឺមហារីក និង​ទីតាំង របស់​វា​។​

​ក្នុងករណី​ភាគច្រើន ការ​ច្រឹប​សាច់ គឺជា​មធ្យោបាយ​តែមួយគត់ ដើម្បី​កំណត់​រោគវិនិច្ឆ័យ​រោគមហារីក​៕ ដោយៈ health.com.kh