៥ប្រទេសជាប់ដងទន្លេមេគង្គនឹងធ្វើធម្មយាត្រារួមគ្នា ដោយមក បញ្ចប់ នៅក្រុងសៀមរាប

221
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ-ដើម្បីថែរក្សា ព្រះពុទ្ធសាសនា ក៏ដូចជាការធ្វើការផ្សព្វផ្សាយ អោយបានទូលំ ទូលាយ និងរក្សាបាននូវជំនឿទុកចិត្ត ពុទ្ធសានិក ប្រមាណ ១២០អង្គ/នាក់មកពី ប្រទេស កម្ពុជា មីយ៉ាន់ម៉ា ឡាវ ថៃ និងវៀតណាម និងធ្វើធម្មយាត្រារួមគ្នានៅជុំវិញ បណ្តាប្រទេសជាប់ទន្លេមេគង្គ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃ៣១ តុលា ២០១៩។

ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន ថ្លែងក្នុងពិធីសន្និសីទ សារព័ត៌មាន កាលពីព្រឹកថ្ងៃពុធ ទី១៨ កញ្ញា ២០១៩ ថា ការធ្វើធម្មយាត្រានៃប្រទេសទាំង៥នេះ ក្នុងគោលបំណងដើម្បីផ្សាភ្ជាប់ទំនាក់ទំនងប្រជាជន នៃប្រទេសទាំង៥ នៅក្នុងតំបន់ ទន្លេមេគង្គ ជាពិសេសលើកកម្ពស់វិស័យសាសនា និងបង្កើនកិច្ចសហប្រតិបត្ដិការនៃ បណ្ដាប្រទេសអាស៊ាន។

លោករដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមថា នឹងជំរុញការផ្សព្វផ្សាយអំពីព្រឹត្ដិការណ៍ ធម្មយាត្រានេះ ដើម្បីផ្ដល់ដំណឹងជូនដល់ប្រជាពលរដ្ឋ ឲ្យចូលរួមក្នុងកម្មវិធីឲ្យកាន់តែ មានភាពអធិកអធម។ លោក រំពឹងថា ធម្មយាត្រាលើកទី២នេះ និងមានប្រជាពល រដ្ឋចូល រួមដង្ហែរ មានចំនួនកើនឡើងជាឆ្នាំមុនផងដែរ។

លោក ស៊ុផាឆៃ វីរៈភូជុង អគ្គលេខាធិការវិទ្យាស្ថានពោធិខាយ៉ាវិឆាឡាយ៉ា៩៨០ បានលើកឡើងថា ធម្មយាត្រាដែនដីទាំង ៥ នៃតំបន់ទន្លេមេគង្គ ដែលនឹងប្រព្រឹត្តិទៅ ចាប់ ពីថ្ងៃទី១៤ដល់៣១ខែតុលាឆ្នាំ ២០១៩ ដោយចាប់ផ្តើមចេញដំណើរពី វត្តព្រះធាតុ ជាយ៉ៃ ប្រទេសថៃ ឆ្ពោះទៅកាន់រដ្ឋឆាននៃប្រទេសមីយ៉ា់ម៉ា ហើយបន្តឆ្ពោះទៅកាន់ទី ក្រុងឌៀនបៀនហ្វ ប្រទេសវៀតណាម នឹងឆ្ពោះទៅកាន់ខ័ណ្ឌហ្លួងព្រះបាង សាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងត្រឡប់មកកាន់ប្រទេសថៃ វិញនៅ វត្តព្រះធាតុភ្លើងធុម ខេត្តសាកុនណាខន និងដំណើរទៅកាន់ទិសដៅចុងក្រោយ ដើម្បី ប្រារព្ធ ពិធីបិទគម្រោងធម្មយាត្រាដែនដីទាំង ៥ នៃតំបន់ទន្លេមេគង្គ ដែលនឹងរៀបចំធ្វើ ឡើងនៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា៕