៥០​នាក់​ស្លាប់​ក្នុងការ​វាយប្រហារ​តាម​អាកាស​ដែល​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត​ទៅលើ​ប្រទេស​យេ​ម៉ែន​

1614

យោងតាមគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) នៅយេម៉ែនឱ្យដឹងថាមនុស្សសរុប៥០នាក់ដែលភាគច្រើនជាកូនក្មេងនោះបានស្លាប់និង៧៧នាក់បានរងរបួសបន្ទាប់ពី ការវាយប្រហារតាមអាកាសដោយក្រុមចម្រុះដែលដឹកនាំអារ៉ាប៊ីសាអូឌីត បានត្រូវចំរថយន្តក្រុងច្រើនគ្រឿងនៅខេត្ត Saadaភាគខាងជើងនៃប្រទេសយេម៉ែន កាលពីថ្ងៃព្រហស្បតិ៍ទី៩សីហា។

ក្រុមចម្រុះមួយដែលដឹកនាំអារ៉ាប៊ីសាអូឌីតដែលកំពុងវាយប្រយុទ្ធនៅប្រទេសយេម៉ែន បាននិយាយថា ខ្លួនបានវាយប្រហារនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ​ក្រុមចម្រុះដែលដឹកនាំអារ៉ាប៊ីសាអូឌីតនេះ បានហៅការវាយប្រហារនេះថាជា ” ចំណាត់ការយោធាស្របច្បាប់ ” ក្នុងការសងសឹកចំពោះការវាយប្រហារដោយគ្រាប់មីស៊ីលមួយទៅលើទីក្រុងJizan ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃពុធ។

អារ៉ាប់ប៊ីសាអូឌីតដឹកនាំក្រុមយោធាអារ៉ាប់ចម្រុះដែលបានធ្វើអន្តរាគមន៍ក្នុងសង្គ្រាមយេម៉ែនចាប់តាំងពីឆ្នាំ២០១៥ ដើម្បីគាំទ្ររដ្ឋាភិបាលរបស់លោក Abd-Rabbu Mansour Hadiដែលត្រូវបានទម្លាក់ចេញពីអំណាច។

មនុស្សជាង១០.០០០នាក់ដែលភាគច្រើនជាជនស៊ីវិលត្រូវបានសម្លាប់នៅក្នុងសង្គ្រាមនេះហើយមនុស្សប្រហែល៣លាននាក់បានផ្លាស់ទីលំនៅនៅក្នុងអ្វីដែលអង្គការសហប្រជាជាតិនិយាយ ថាជាវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតនៅលើពិភពលោក៕ដោយៈសុខា/SN

ជនស៊ីវិលរាប់សិបនាក់រងរបួសពីការវាយប្រហារតាមផ្លូវអាកាសនៅយេម៉ែន