៥០.០០០​ពាន់​លាន​បាក់តេរី​មាននៅ​ក្នុង​ប្រដាប់​លាងចាន​

1055

​ទោះបី​មិនអាច​មើលឃើញ ដោយ​ភ្នែក​ធម្មតា តែ​ប្រដាប់​លាងចាន ក្នុង​ផ្ទះបាយ​កំពុង​ផ្ទុក បាក់តេរី​ដ៏​ច្រើន អនេក ក្នុងនោះ​មាន​ប្រភេទ​អាច​បង្ក​ជំងឺ គ្រោះថ្នាក់​ដូចជា​រលាក​សួត ឬ រលាក ស្រោមខួរ​ក្បាល ។​

​ព័ត៌មាន​ដ៏​គួរឱ្យភ្ញាក់ផ្អើល​ខាងលើ ទើបត្រូវ​បាន​ពួក​អ្នកវិទ្យាសាស្ត្រ ប្រកាស​ក្នុងការ​ស្រាវជ្រាវ មួយ​ថ្មីៗ​នេះ លើ​ទស្សនា​វ​ដ្តី Scientific Reports ។​
​ ​
​បាក់តេរី​មួយ​ក្នុងចំណោម បាក់តេរី​មាន​វត្តមាន​ក្នុង​ប្រដាប់​លាង ចាន គឺ Moraxella Osloensis អាច​បង្ក ជំងឺ​ឱ្យ​អ្នកមាន​ប្រព័ន្ធ​ភាពស៊ាំ​ខ្សោយ ។ វា​ក៏​ជា “​ជនល្មើស​” បង្ក​ក្លិនស្អុយ​ឱ្យ សម្លៀកបំពាក់​របស់​យើង និង​ជា ភ្នាក់ងារ​បង្ក​ក្លិន​ពិបាក​ទ្រាំ​នៅ​ប្រដាប់ លាងចាន ។​

​ពួក​អ្នកវិទ្យាសាស្ត្រ​ឈានដល់ ការសន្និដ្ឋាន​ខាងលើ ក្រោយពេល ស្រាវជ្រាវ​លើ​ប្រដាប់​លាងចាន ដែល បាន​ប្រើប្រាស់​រួច ក្រោម​ជ្រុង​ម៉ូលេគុល ADN ។ រឿង​គួរឱ្យភ្ញាក់ផ្អើល​បំផុត គឺ​ទោះបីជា​ស្ត្រី មេផ្ទះ​មាន​លាង​ដោយ ទឹក​ពុះ ឬ ម៉ា​យ​ក្រូ​វ៉េវ ក៏​មិនអាច​សម្លាប់ អស់​បាក់តេរី​មាន​ក្នុង​ប្រដាប់​លាងចាន ។ ពុំ​ត្រឹមតែ​ប៉ុណ្ណឹង​ទេ របស់​ដែល​ត្រូវបាន កម្ចាត់​មេរោគ បែរ​ជាមាន​អត្រា​បាក់តេរី​បង្ក​ជំងឺ​ខ្ពស់ ជាង​របស់​ដែល​មិនបាន​ធ្វើ​អនាម័យ ។​
​ ​
​ពេល​ពួក​អ្នកស្រាវជ្រាវ​យក ប្រដាប់​លាងចាន​ទាំងនេះ ទៅពិនិត្យ មើល​ក្រោម​មីក្រូ​ទស្សន៍ នោះ​រកឃើញ ១​សង់ទីម៉ែត្រ​ការ៉េ ផ្ទុក​ដល់​៥០.០០០ ពាន់​លាន​បាក់តេរី​, ច្រើនជាង​៧​ដង ចំនួន​មនុស្ស​កំពុង​រស់នៅ​លើ​ផែនដី​! ពួក​អ្នកវិទ្យាសាស្ត្រ​ឱ្យដឹងថា បរិមាណ បាក់តេរី​ច្រើន ដូច្នេះ​ច្រើនតែ​រកឃើញ នៅក្នុង​លាមក ។​
​ ​
​ពួក​អ្នកវិទ្យាសាស្ត្រ​ទូន្មាន ដំណោះស្រាយ​ដ៏​ងាយស្រួល​មួយ សម្រាប់​ស្ត្រី​មេផ្ទះ ចូរ​ប្តូរ​ប្រដាប់​លាង ចាន​រៀងរាល់​សប្តាហ៍ ៕ ប្រែ​សម្រួលៈ​រតនៈ​

​វិធី​ដ៏​ងាយ​មួយ ដើម្បី​ទប់ស្កាត់​មួយ​ភាគ​ធំ​បរិមាណ​បាក់តេរី​ក្នុង​ប្រដាប់​លាងចាន គឺ​ប្តូរ​ថ្មី​រៀងរាល់​សប្តាហ៍​