ដោយៈសាវរក្ស/ភ្នំពេញៈរបាយការណ៍ បូកសរុបលទ្ធផល នៃយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនដែលទទួលបាននៅថ្ងៃទី១ខែមិថុនា ឆ្នាំ២០១៨នេះរយៈពេល៥ខែ ដើមឆ្នាំកម្លាំងសមត្ថកិច្ចទូទាំងប្រទេស បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន បានជាង៣ពាន់ករណី ឃាត់ខ្លួនជាង៦ពាន់នាក់ និងដកហូតបានថ្នាំញៀន ជិត១០០គីឡូក្រាម។
របាយការណ៍ដដែលបានបង្ហាញទៀតថា កម្លាំងសមត្ថកិច្ចនៅទូទាំងប្រទេសបង្ក្រាបបាន៣.១៩២ករណី ឃាត់ខ្លួន៦.៣៦៧នាក់ (ស្រី៥៥៧នាក់) ជនបរទេស៩២នាក់ ស្រី១៨នាក់ មាន៩សញ្ជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ការបង្ក្រាបទាំងជាង៣ពាន់ករណី។ ក្នុងនោះករណីជួញដូរ ២.០៤២ករណី ឃាត់៣.៧៦២នាក់ (ស្រី៤០០នាក់) និងករណីប្រើប្រាស់ ១.១៥០ករណី ឃាត់ ២.៦០៥នាក់ (ស្រី១៥៧នាក់)។
របាយការណ៍បានបន្ថែមថា ក្នុងប្រតិបត្តិការបង្ក្រាបពេញ៥ខែនេះ សមត្ថកិច្ចបានចាប់យកសារធាតុញៀន គ្រប់ប្រភេទជិត១០០គីឡូក្រាម និង ១.១៤៤កញ្ចប់ និងកញ្ឆាក្រៀម ជាង២៣គីឡូក្រាម និង១២៣.០១៦ដើម ដកហូតរថយន្ត២៨គ្រឿង/ ម៉ូតូ៧៦៤គ្រឿង, ទូរស័ព្ទដៃ១,៧៩៧គ្រឿង, អាវុធខ្លី៧ដើម, អាវុធវែង៩ដើម និងជញ្ជីង១០៩គ្រឿង៕S/