៥​ខែ ក្រុង​ហូជីមិញ​ទាក់ទាញ​ការវិនិយោគ​បរទេស​២,៧៧​ពាន់​លាន​ដុល្លារ​

576
ចែករម្លែក

​ទីក្រុង​ហូជីមិញ​បាន​ទាក់ទាញ​ការវិនិយោគ​បរទេស​ផ្ទាល់​ចំនួន​២,៧៧​ពាន់​លាន​ដុល្លារ​ចាប់ពី​ខែ​មករា​ដល់​ខែ​ឧសភា ដោយ​កើនឡើង​៤៩​ភាគរយ ធៀប​ការវិនិយោគ​ក្នុង​រយៈពេល​​ដូច​គ្នា​កាលពី​ឆ្នាំមុន​។​

​ចំនួន​នេះ​រួមបញ្ចូល​ទាំង​គំរោង​ទើប​ត្រូវបាន​ចុះបញ្ជី​ថ្មីៗ​និង​ការទិញ​ភាគហ៊ុន​នៅតាម​ក្រុមហ៊ុន​ក្នុងស្រុក​។​

​ក្នុងចំណោម​គំរោង​ថ្មីៗ​រួមមាន ផ្នែក​អចលនទ្រព្យ​ទាក់ទាញ​ខ្លាំងជាងគេ គឺ​៤៧២​លាន​ដុល្លារ បន្ទាប់​មក​ផ្នែក​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា រួម​ទាំង​ការ​លក់រាយ​។​

​សូមបញ្ជាក់​ថា វៀតណាម​ទាក់ទាញ​បាន​ការវិនិយោគ​បរទេស​ផ្ទាល់​ច្រើន​បំផុត​មិន​ដែល​ធ្លាប់​មាន​ពីមុនមក គឺ​១៦,៧៤​ពាន់​លាន​ដុល្លារ​នៅ​៥​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៩ ។​ហុងកុង​នាំ​​មុនគេ​ខាង​ការវិនិយោគ​នេះ​(៥,០៨​ពាន់​លាន​) បន្ទាប់​មក​កូរ៉េខាងត្បូង​(២,៦២​ពាន់​លាន​)​និង​សិង្ហ​បុរី បាន​វិនិយោគ​២,០៩​ពាន់​លាន​ដុល្លារ​។​

​ជាង​ពាក់កណ្តាល​នៃ​ទុន​វិនិយោគ​របស់​ហុងកុង​គឺ​បានមក​ពី​ការទិញ​ភាគហ៊ុន​ជាង​៩៩​ភាគរយ​នៃ​ក្រុមហ៊ុន​ភេសជ្ជៈ​វៀតណាម Vietnam Beverage Co., Ltd.​ក្នុង​តំលៃ​៣,៨៥​ពាន់​លាន​ដុល្លារ​។​

​ពួក​អ្នកជំនាញ​បាន​និយាយថា កំណើន​នៃ​ការវិនិយោគ​បរទេស​នៅ​វៀតណាម​បណ្តាល​មក​ពី​ក្រុមហ៊ុន​កាន់តែ​ច្រើន​កំពុង​ចាកចេញ​ពី​ចិន​មក​កាន់​វៀតណាម​និង​ប្រទេស​ដទៃ​ទៀត​​នៅ​អាស៊ី​អាគ្នេយ៍ ដើម្បី​គេច​ពី​ការ​វាយ​ពន្ធ​ខ្ពស់​របស់​អាម៉េរិក​លើ​ទំនិញ​នាំចូល​ពី​ចិន​៕​ដោយ​៖​វាសនា​

ការវិនិយោគ​លើ​អចលនទ្រព្យ​នៅ​ក្រុង​ហូជីមិញ​មាន​កំណើន​ខ្លាំង​នៅ​៥​ខែ​មកនេះ​