៥​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ការវាយប្រហា​ររ​បស់​តា​លី​បង់​លើ​ការិយាល័យ​ផ្តល់​ជំនួយ​នៅ​ទីក្រុង​កា​ប៊ុល

542
ចែករម្លែក

​ក្រសួង​មហាផ្ទៃ​បាន​និយាយ​ថា​យ៉ាងហោច​ណាស់​មាន​មនុស្ស​៥​នាក់​ត្រូវបាន​សម្លាប់​កាលពី​ថ្ងៃ​ពុធ​ទី​៨​ឧសភា​នៅពេល​ពួក​យុទ្ធជន​តា​លី​បង់​បាន​វាយប្រហារ​ការិយាល័យរ​បស់​អង្គ​​ការផ្តល់​ជំនួយ​មួយ ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក នៅ​ទីក្រុង​កា​ប៊ុល ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន​។​

​ក្រសួង​នេះ​បាន​រាយការណ៍​ថា ក្រុម​អ្នក​វាយប្រហារ​បាន​បំផ្ទុះ​គ្រាប់បែក​ដ៏​ខ្លាំង​ហើយ​បាន​វាយប្រហារ​ទៅ​លើ​កងកម្លាំង​សន្តិសុខ​នៅក្នុង​ការវាយប្រហា​រដែ​ល​មាន​រយៈពេល​ជាង​៦​ម៉ោង​។​

​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​នេះ បាន​និយាយថា ជន​ស៊ីវិល​៤​នាក់​និង​មន្ត្រីប៉ូលិស​ម្នាក់​ត្រូវបាន​សម្លាប់​និង​មនុស្ស​២៤​នាក់​ផ្សែង​ទៀត បាន​រងរបួស​ក្នុង​ការវាយប្រហារ​នេះ​។​

​មិន​មាន​សេចក្តីរាយការណ៍​ភ្លាមៗ​ថា​តើ​មាន​ជន​បរទេសត្រូ​បានសម្លាប់ឬ​រងរបួ​ស នៅពេល​នោះ​ទេ​។​

​សេចក្តីថ្លែងការណ៍​នេះ បាន​និយាយថា​ការវាយប្រហារ​នេះ​បាន​ចប់​បន្ទាប់ពី​ពួក​ឧទ្ទាម​ទាំងអស់​៥​នាក់ ត្រូវបាន​សម្លាប់​ដោយ​កងទ័ព​អា​ហ្វ​ហ្គានី​ស្ថាន​។​

​សេចក្តីថ្លែងការណ៍​នេះ​បាន​បន្ថែមថា​” មនុស្ស​ជិត​២០០​នាក់ ត្រូវបាន​សង្គ្រោះ​ចេញពី​អគារ​នៃ​ការិយាល័យ​នេះ​។​

​លោក​Nasrat Rahimi អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​និយាយថា​ការវាយប្រហារ​នេះ​បាន​តម្រង់​ទៅ​លើ​ការិយាល័យ​ផ្តល់​ជំនួយ​អន្តរជាតិ Counterpart International ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ។​

​លោក Johan Bass ឯកអគ្គរដ្ឋទូត​អាមេរិក​នៅ​អា​ហ្វ​ហ្គានី​ស្ថាន បាន​ថ្កោលទោស​ចំពោះ​ការ​វាយប្រហារ​លើ​អង្គការក្រៅរដ្ឋាភិបាល​(NGO)​នេះ​។ លោក​បាន​និយាយថា អង្គការ​នេះ បាន​ជួយ​សហគមន៍​ក្នុង​តំបន់ បណ្តុះបណ្តាល​អ្នកកាសែត​​និង​គាំទ្រ​ប្រជាជន​អា​ហ្វ​ហ្គានី​ស្ថាន​។​

​អ្នកនាំពាក្យ​របស់​ក្រុម​តា​លី​បង់ ឈ្មោះ Zabihullah Mujahid បាន​និយាយថា ក្រុម​តា​លី​បង់ បាន​វាយប្រហារ​អង្គការ​នេះ​ដោយសារ​វា​ពាក់ព័ន្ធ​នឹង “​សកម្មភាព​របស់​ប្រទេស​​លោក​ខាងលិច​ដែល​បង្ក​គ្រោះថ្នាក់​” នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន​។​

​ក្រុម​តា​លី​បង់​បាន​ធ្វើ​ការវាយប្រហារ​ស្ទើរតែ​រាល់ថ្ងៃ​លើ​កងកម្លាំង​អា​ហ្វ​ហ្គានី​ស្ថាន​ទោះបី​កិច្ចប្រឹងប្រែង​សន្តិភាព​ត្រូវបាន​ពន្លឿន​ដើម្បី​ស្វែងរ​កការបញ្ចប់​សង្គ្រាម​រយៈពេល​១៧​ឆ្នាំ​របស់​ប្រទេស​នេះ​ក៏​ដោយ​៕ដោយ៖សុខា/sn

ផ្សែង​ហុយ​ឡើង​លើ បន្ទាប់​ពី​ការ​បំផ្ទុះ​គ្រាប់បែក​ដ៏​ខ្លាំង​នៅ​ទីក្រុង​កា​ប៊ុល​

#