៥​នាក់​នៅជាប់​ក្នុង​រូង​នៅឡើយ បន្ទាប់ពី​៨​នាក់​ត្រូវបាន​សង្គ្រោះ​ចេញពី​ល្អាង​រូងភ្នំ​ថៃ​

3034
ចែករម្លែក

​ការរង់ចាំ​ដ៏​តានតឹង​អារម្មណ៍​សំរាប់​ចូល​សង្គ្រោះ​ក្មេង​បាល់ទាត់​និង​គ្រូ​របស់គេ​ដែល​ជាប់​ក្នុង​ល្អាង​រូងភ្នំ​ថៃ​ភាគ​ខាងជើង​បាន​ចូលដល់​ថ្ងៃ​ទ​១៨​កាលពី​ថ្ងៃ​អង្គារ​ទី​១០​កក្កដា បន្ទាប់ពី​ប្រតិបត្តិការ​ដ៏​ជោគជ័យ​២​កាលពី​ថ្ងៃអាទិត្យ​និង​ថ្ងៃ​ចន្ទ​ម្សិលមិញ​ដោយ​យកចេញ​ក្មេង​បាន​៨​នាក់​។​

​អ្នក​មុជទឹក​អន្តរជាតិ​និង​ថៃ​មួយក្រុម​ត្រូវ​រំពឹងថា​នឹង​ចាប់ផ្តើម​ប្រតិបត្តិការ​ទី​៣​ដើម្បី​នាំ​ក្មេង​ដែល​នៅ​សេសសល់​៤​នាក់​និង​គ្រូ​របស់គេ​ម្នា​ក់នៅ​ថ្ងៃ​អង្គារ​នេះ​។​

​ណា​រ៉ុង​សាក់ អូ​សុ​ត​ថា​ណា​ខន ប្រធាន​បញ្ជាការ​ប្រតិបត្តិ​ការ​នេះ​បាន​និយាយថា​” យើង​មានជំនឿថា​ប្រតិបត្តិការ​បន្ទាប់​នឹង​ប្រសើរ​ជាង​មុន​និង​គួរ​ទទួលបាន​ជោគជ័យ​១០០​ភាគរយ​។​យើង​នឹង​បន្ថែម​គ្រឿង​ផ្គត់ផ្គង់​ឡើងវិញ​និង​ធុន​ខ្យល់​នៅ​ទីនោះ​អោយ​ចប់សព្វគ្រប់​ក្នុង​រយៈពេល​២០​ម៉ោង​”​។​

​លោក​បានអោយដឹងថា សុខភាព​អ្នក​នៅសល់​ក្នុង​រូង​៥​នាក់​”​នៅ​ល្អ​”​ទេ​។​

​នៅពេល​អាជ្ញាធរ​មិនបាន​បញ្ជាក់ថា​តើ​ប្រតិបត្តិការ​ទី​៣​នឹង​ចាប់ផ្តើម​នៅពេលណា​ជាក់លាក់​នៅ​ថ្ងៃ​អង្គារ លោក​ណា​រ៉ុង​សាក់​បាន​និយាយថា​វា​អាច​ត្រូវការ​ប្រតិបត្តិ​​ហួស​ពីមួយ​ដើម្បី​យក​អ្នក​ទាំង​៥​នាក់​ចេញ​។​

​នៅពេល​ត្រូវបាន​សួរថា​តើ អ្នក​ដែល​ជាប់​នៅ​ខាងក្នុង​ទាំង​៥​នាក់​នៅ​ត្រូវ​រំដោះ​ចេញ​នៅ​ថ្ងៃ​អង្គារ​ឬ លោក​បាន​និយាយថា​”​ខ្ញុំ​មិនអាច​ប្រាប់​បានទេ​។​ខ្ញុំ​អត់​ទទួលបន្ទុក​​ការងារ​នេះ វា​អាស្រ័យ​លើ​ក្រុម​អ្នក​មុជទឹក​។​ផែនការ​របស់គេ​ត្រូវបាន​រៀបចំឡើង​សំរាប់​សង្គ្រោះ​៤​នាក់​”​។​

​សូម​រំលឹកថា ក្មេង​ទាំង​១២​នាក់ មាន​អាយុ​ចាប់ពី​១១​ដល់​១៦​ឆ្នាំ នៅពេល​បាត់​ខ្លួន​ជាមួយ​គ្រួ​អាយុ​២៥​ឆ្នាំ​របស់គេ​ក្រោយ​ចូលក្នុង​ល្អាង​ភ្នំ​ថាំ​លួង​នៅ​ជិត​ព្រំដែន​មី​យ៉ាន់​ម៉ា​​កាលពី​ថ្ងៃ​២៣​មិថុនា បន្ទាប់ពី​បាន​ហាត់​បាល់​។​ក្រុម​នេះ​ជាប់​ក្នុង​ល្អាង​ប្រវែង​១០​គីឡូម៉ែត្រ​ដោយសារតែ​ភ្លៀង​បង្ក​ទឹកជំនន់​ហូរ​ចូល​ល្អាង​ភ្លាមៗ​។​

​ការបាត់​ខ្លួន​ពួកគេ​នាំអោយមាន​ប្រតិបត្តិ​ការស្វែងរក​និង​សង្គ្រោះ​អន្តរជាតិ​ដ៏​ធំ​មួយ ដោយមាន​ការចូលរួម​ពី​មន្ត្រី ទាហាន​និង​អ្នកស្ម័គ្រចិត្ត​មកពី​អាមេរិក អង់គ្លេស អូស្ត្រាលី​​អាល្លឺម៉ង់ ជប៉ុន ចិន​និង​ប្រទេស​ផ្សេងទៀត​៕ដោយ៖វាសនា

​ប្រតិបត្តិ​ការសង្គ្រោះ​កាលពី​យប់​ថ្ងៃ​អង្គារ​ធ្វើឡើង​ដោយ​ក្រុម​តែមួយ ដោយបាន​នាំចេញ​ក្មេង​៤​នាក់​បន្ថែមទៀត​មក​ក្រៅ​។​ត​ឬ​ពេលនេះ​ប្រើពេល​ខ្លី​តែ​ប្រមាណ​២​ម៉ោង​​ដោយសារ​មាន​មនុស្ស​ច្រើន​និង​ស្គាល់ផ្លូវ​កាន់តែច្បាស់​ជាង​មុន​

​នាយករដ្ឋមន្ត្រី​ថៃ បាន​ចុះទៅពិនិត្យ​ការងារ​ជួយសង្គ្រោះ​ក្មេង​ដោយផ្ទាល់​នៅ​ល្អាង​ថាំ​លួង​កាលពី​យប់​ថ្ងៃ​អង្គារ​

ដោយសារផែនការសង្រ្គោះត្រូវបានរៀបចំនាំចេញម្តង៤នាក់ គ្រូបង្វឹករបស់ក្មេងទាំងនេះអាចនៅក្នុងរូងតែឯងមុនត្រូវបាននាំចេញ

#