៥​នាក់​ស្លាប់​និង​ជាង​២០​នាក់​របួស​ក្នុង​ការបាញ់ប្រហារ​នៅ​រដ្ឋ​តិច​សាស់​

437
ចែករម្លែក

​អាជ្ញាធរ​បាន​និយាយថា មនុស្ស​៥​នាក់​បាន​ស្លាប់​ក្រោយ​ពី​ខ្មាន់កាំភ្លើង​ដែល​បាន​ចាប់ពង្រត់​រថយន្ត​ប្រៃសណីយ៍​មួយ​នៅ​សង្កាត់​West Texas​បាន​បាញ់​មនុស្ស​ជាង​ម្ភៃ​នាក់​។​

​ខ្មាន់កាំភ្លើង​ត្រូវបាន​សម្លាប់​និង​តម្រួត​៣​នាក់​ស្ថិត​ចំណោម​អ្នករងរបួស​២៤​នាក់​។​

​ការបាញ់ប្រហារ​នេះ​បាន​កើត​ឡើង​តែ​ប៉ុន្មាន​សប្តាហ៍​ក្រោយ​ខ្មាន់កាំភ្លើង​ម្នាក់​នៅ​ក្រុង​អែល ប៉ា​សូ ក្នុង​រដ្ឋ​តិច​សាស់ បាន​បាញ់​សម្លាប់​មនុស្ស​២២​នាក់​នៅ​ផ្សារ​Walmart មួយ​។​

​មន្ត្រី​មន្ទីរពេទ្យ​ម្នាក់​បាន​អោយដឹងថា ជនរងគ្រោះ​ពី​ការបាញ់ប្រហារ​១៤​នាក់​ត្រូវបាន​ព្យាបាល​នៅ​មន្ទីរពេទ្យ​របស់​លោក​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ ៕​ដោយ​៖​វាសនា​

តម្រួត​និង​ប៉ូលិស​ឡោម​ព័ទ្ធ​តំបន់​កើតហេតុ​នៅ​តិច​សាស់​