៥​នាក់​ស្លាប់ ១២០​រងរបួស​ក្នុង​រញ្ជួយ​ដី​នៅ​អ៊ីរ៉ង់​

234
ចែករម្លែក

​រញ្ជួយ​ដី​ពេលយប់​នៅ​អ៊ីរ៉ង់​ភាគ​ពាយព្យ​កាលពី​ថ្ងៃ​សុក្រ​ទី​៨​វិច្ឆិកា បាន​សម្លាប់​មនុស្ស​៥​នាក់​និង​ប្រមាណ​១២០​នាក់​រងរបួស នេះ​បើ​តាម​របាយការណ៍​ដំបូងៗ​តាម​ទូរទស្សន៍​។​

​មជ្ឈមណ្ឌល​រញ្ជួយ​ដី​អ៊ីរ៉ង់​បាន​និយាយ​ថា​រញ្ជួយ​ដី​កំលាំង​៥,៩​រិ​ច្ឆ​ទ័​រ បាន​វាយប្រហារ​តំបន់​នៅ​ចម្ងាយ​ប្រមាណ​១២០​គីឡូម៉ែត្រ​ពី​ទីក្រុង​តាប​រី​ស ក្នុង​ខេត្ត​អា​ហ្សែ​បៃចាន់​ខាងកើត​​និង​នៅ​ជំរៅ​ដី​៨​គីឡូម៉ែត្រ​។​វា​ក៏​មាន​តាម​ពីក្រោយ​នូវ​រញ្ជួយ​តិចៗ​៥​ទៀត​។​

​អភិបាលខេត្ត​បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា យ៉ាងហោច​ណាស់​ផ្ទះ​៣០​ត្រូវបាន​បំផ្លាញ​។​ប្រតិបត្តិ​ជួយសង្គ្រោះ​កំពុង​ត្រូវ​ធ្វើឡើង​នៅ​ភូមិ​ដាច់​ស្រា​យាល​៤១ តែ​ការខូចខាត​ទំ​​នង​ជា​នៅ​តំបន់​ចំនួន​២​។​

​សូមបញ្ជាក់​ថា អ៊ីរ៉ង់​តាំង​នៅ​លើ​តំបន់​ជួបគ្នា​នៃ​ទម្រ​ទ្វីប​២ ជាហេតុ​នាំ​អោយ​រង​រញ្ជួយ​ដី​ព្រះធរណី​ជា​ញឹកញាប់​។​រញ្ជួយ​ដី​ឆ្នាំ​២០០៣​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​៣១.០០០​នាក់​។​​នៅ​ឆ្នាំ​១៩៩០ រញ្ជួយ​ដី​កំលាំង​៧,៤​រិ​ច្ឆ​ទ័រមួយ​នៅ​ភាគ​ខាងជើង​ប្រទេស​បាន​សម្លាប់​មនុស្ស​ប្រមាណ​៤០.០០០​នាក់​និង​របួស​ជាង​៣០០.០០០​នាក់​។​

​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​អ៊ីរ៉ង់​ជួប​រញ្ជួយ​ដី​ខ្លាំង​ពីរ មួយ​នៅ​ឆ្នាំ​២០០៥ សម្លាប់​មនុស្ស​អស់​ប្រមាណ​៦០០​នាក់​និង​មួយទៀត​នៅ​ឆ្នាំ​២០១២​សម្លាប់​មនុស្ស​ប្រមាណ​៣០០​នាក់​៕​ដោយ​៖​វាសនា​

រញ្ជួយ​ដី​នៅ​ឆ្នាំ​២០១២ សម្លាប់​មនុស្ស​ប្រមាណ​៣០០​នាក់​