៥​នាក់​ស្លាប់ ៣០​របួស​ដោយសារ​រថភ្លើង​ធ្លាក់​ផ្លូវ​នៅ​ឥណ្ឌា​

909
ចែករម្លែក

របាយការណ៍សារព័ត៌មានបាននិយាយថា មនុស្សតិចបំផុត៥នាក់បានស្លាប់និង៣០នាក់រងរបួសកាលពីថ្ងៃពុធ នៅពេលរថភ្លើងដឹកអ្នកដំណើរបានរត់ធ្លាក់ចេញពីផ្លូវនៅក្នុងរដ្ឋអ៊ុតតា ប្រាដែសខាងជើង។

គ្រោះថ្នាក់នេះបានកើតឡើងនៅចម្ងាយ៧៧គីឡូម៉ែត្រពីទីក្រុងឡាក់ណូវ និងក្រុមជួយសង្រ្គោះត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ។

មូលហេតុនៃឧបទ្ទវហេតុនេះមិនត្រូវបានគេដឹងនៅឡើយទេ តែអាជ្ញាធរមូលដ្ឋានបានបញ្ជូនក្រុមប្រឆាំងភេរវកម្មទៅកាន់កន្លែងកើតហេតុ៕