៥ ខេត្ត នៅ​ភាគ​ពាយ័ព្យ ប្រឈម​នឹង​ភ្លៀង ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ចាប់ពី​ថ្ងៃទី​២០-២២ មីនា

1042
ចែករម្លែក

(​ភ្នំពេញ​)៖ ចាប់ពី​ថ្ងៃទី​២០ ដល់​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៨ នៅ​បណ្តា​ខេត្ត ៥ នៅ​ភាគ​ពាយ័ព្យ រួមមាន​៖ បាត់ដំបង ប៉ៃលិន សៀមរាប បន្ទាយមានជ័យ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ អាច​នឹងមាន​ភ្លៀង​ធ្លាក់ លាយឡំ​ជាមួយ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។ នេះ​បើតាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។​

​សេចក្តីជូនដំណឹង​បន្ថែម ចុះ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៨ ក្រសួង​ធនធានទឹក និង​ឧតុនិយម ក៏បាន​ប្រកាសថា ភ្លៀង​កក់ខែ ក៏​នឹង​ធ្លាក់​រាយប៉ាយ ចាប់ពី​ថ្ងៃទី​១៧ ដើ់​ថ្ងៃទី​២២ ខែមីនា នៅតាម​បណ្តា​ខណ្ឌ ស្រុក ក្រុង​មួយចំនួន នៃ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប តំបន់​ខ្ពង់រាប និង​បណ្តា​ខេត្ត​ជាប់​តំបន់​មាត់សមុទ្រ​៕ ដោយ​៖ ម៉េង​ឆៃ​