៥ ចំណុច​ងាយៗ ដើម្បី​ជួយ​ឲ្យ​សុដន់​តឹង​ណែន និង​មូលក្លំ​តាម​វិធី​ធម្មជាតិ​

291

​សុដន់​តឹង​ណែន​មូលក្លំ ហើយ​ធំ គឺជា​ក្តី​ប្រាថ្នា​របស់​មនុស្ស​ស្រី​គ្រប់រូប​។ សុដន់​មូលក្លំ អាចធ្វើ​ឲ្យ​មនុស្ស​ស្រី កាន់តែ​មាន​ភាព​ទាក់ទាញ និង​ស្រស់ស្អាត​។ ក្រៅពីនេះ វា​ក៏​អាច​បញ្ជាក់ថា អ្នកមាន​សុខភាព​ល្អ​ផងដែរ​។​
​ថ្ងៃនេះ គេហទំព័រ​សុខភាព​យើងខ្ញុំ នឹង​បង្ហាញ​បងប្អូន នូវ​គន្លឹះ​ងាយៗ​ទាំង ៥ ដើម្បី​ជួយ​ថែរក្សា​សុខភាព និង​លើកកម្ពស់​សុដន់​របស់​អ្នក
១. ប្រើ​ទឹក​ត្រជាក់​ជូត​សម្អាត​ដោះ ឬ​អ្នក​អាច​ប្រើ​ក្រណាត់​ស្អាត ដើម្បី​រុំ​ទឹកកក​មួយ​ដុំ រួច​យកមក​ម៉ាស្សា​ថ្នមៗ លើ​សុដន់​របស់​អ្នក​
២. រក្សា​ជំហរ​របស់​អ្នក​ឲ្យ​ត្រង់​ល្អ ដើម្បី​ការពារ​សុដន់ មិន​ឲ្យ​យារ​ធ្លាក់​
៣. ដាច់ខាត​ត្រូវ​ប្រើ​អាវ​ក្នុង​ដែលមាន​គុណភាព​អាច​ទ្រ​សុដន់​បានល្អ ហើយ​ត្រូវ​ទំហំ​សុដន់​របស់​អ្នក​
៤. កុំ​ដាក់​សម្ពាធ​សុដន់ ដូច​ជាការ​ពាក់អាវ​ក្នុង ឬ​អាវ​ហាត់​កីឡាៗ​តឹងៗ​ជាដើម​
៥. ញ៉ាំ​អាហារ​មាន​សុខ​ភាពល្អ ជាពិសេស បន្លែ និង​ផ្លែឈើ​៕ ដោយៈ​www.health.com.kh