៦០​នាក់​ស្លាប់​នៅក្នុង​ការប៉ះទង្គិច​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ក្នុង​រយៈពេល​២៤​ម៉ោង​

425
ចែករម្លែក

​ពួក​បះបោរ​តា​លី​បង់​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​បានសម្លាប់​សមាជិក​កង​កម្លាំង​សន្តិសុខ​យ៉ាង​តិ​១២​នាក់​នៅក្នុង​ការវាយប្រហា​រ​ដោយ​បំផ្ទុះ​គ្រាប់បែក​ក្នុង​រថយន្ត​នៅ​បន្ទាយ​​ទាហាន​មួយ​ក្នុង​ខេត្ត​Maidan Wardak​កាលពី​ថ្ងៃ​ចន្ទ​ទី​២១​មករា​។​

​ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា​យ៉ាងហោចណាស់​មាន​មនុស្ស​៥០​នាក់​ត្រូវបាន​អះអាងថា​បាន​ស្លាប់​នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ក្នុង​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយនេះ នៅពេលដែល​កងកម្លាំង​រដ្ឋាភិបាល​និង​ពួក​ជន​សកម្មប្រយុទ្ធ​តា​លី​បង់​បង្កើន​ការប្រយុទ្ធ​គ្នា​នៅ​ប្រទេស​ដែល​រងគ្រោះ​ដោយ​សង្គ្រាម​នេះ ។​

​លោក Mahmoud Naemi ក្រុមប្រឹក្សា​ខេត្ត បាន​និយាយថា ក្រុម​ជន​សកម្មប្រយុទ្ធ​តា​លី​បង់​បាន​តម្រង់​គោលដៅ​វាយប្រហារ​ទៅលើ​ប៉ុស្តិ៍​សន្តិសុខ​មួយ​នៅ​តំបន់​Karji ​នៅ​ខាងក្រៅ​ទីក្រុង​នៃ​ខេត្ត​Farah​កាលពី​ថ្ងៃអាទិត្យ ដោយបាន​សម្លាប់​កងសន្តិសុខ​៥​នាក់​និង​រងរបួស​មួយចំនួនទៀត​។

​ពួក​ជន​សកម្មប្រយុទ្ធ​នេះ​បាន​ចាប់ខ្លួន​អ្នកបើករថយន្ត​ដឹង​ប្រេង​២​គ្រឿង​នៅ​ផ្លូវ​មួយ​នៅ​ខេត្ត​Jawzjan ភាគ​ខាងជើង​នៃ​ប្រទេស​នេះ កាលពី​ព្រឹក​ថ្ងៃអាទិត្យ​។​

​ការ​បំផ្ទុះ​គ្រាប់បែក​បង្កប់​ក្នុង​រថយន្ត​ដែល​សំដៅលើ​ក្បួន​រថយន្ត​អភិបាលខេត្ត​Logar ភាគ​ខាងកើត​នៃ​ប្រទេស​នេះ សម្លាប់​មនុស្ស​៨​នាក់​កាលពី​ថ្ងៃអាទិត្យ និង​១០​នាក់​ផ្សេង​​ទៀត​បាន​រងរបួស​។​អភិបាលខេត្ត​នេះ មិនបាន​រង​បួស​ក្នុង​ហេតុការណ៍​នេះ​ទេ​។

​ក្រុម​តា​លី​បង់​បានប្រកាស​ទទួលខុសត្រូវ ចំពោះ​ការវាយប្រហារ​នេះ​។​

​ក្នុងពេល​ជាមួយគ្នានេះ កងទ័ព​រដ្ឋាភិបាល​បានសម្លាប់​ក្រុម​ឧទ្ទាម​២០​នាក់​នៅ​ខេត្ត​Baghlan ក្នុង​រយៈពេល​ជាង​២៤​ម៉ោង​កន្លងទៅ​។ ក្រុម​ជន​សកម្មប្រយុទ្ធ​៨​នាក់​​ត្រូវបាន​សម្លាប់​និង​៦​នាក់​បាន​រងរបួស នៅពេល​ការវាយប្រហារ​តាម​អាកា​សបាន​សំដៅលើ​កន្លែង​លាក់ខ្លួន​របស់​ក្រុម​តា​លី​បង់​នៅ​ខេត្ត​Badghis កាលពី​ថ្ងៃ​សៅរ៍​។​

​កងទ័ព​រដ្ឋាភិបាល​ក៏បាន​សម្លាប់​ជន​សកម្មប្រយុទ្ធ​៧​នាក់​និង​ធ្វើឱ្យ​បួស​១១​នាក់​នៅ​ខេត្ត​Faryab​ភាគ​ខាងជើង​នៃ​ប្រទេស​នេះ​៕​ដោយ​៖​សុខា​/វាសនា

Image processed by CodeCarvings Piczard ### FREE Community Edition ### on 2019-01-21 06:51:11Z | |

កងកម្លាំង​រដ្ឋាភិបាល​ចោមរោម​រថយន្ត​ដែល​ខូចខាត​ដោយ​ការ​បំផ្ទុះ​គ្រាប់​។​ក្នុងការ​វាយប្រហារ​ដែ​ល​អះអាង​ទទួលខុសត្រូវ​ដោយ​ពួក​តា​លី​បង់​នេះ សមាជិក​​សន្តិសុខ​២៨​នាក់​ក៏បាន​រងរបួស​ផងដែរ