៦៦​នាក់​ស្លាប់ ជាង​៦០០​នាក់​បាត់​ខ្លួន​ក្នុង​ភ្លើងព្រៃ​នៅ​កាលីហ្វ័រ​ញ៉ា​

2163
ចែករម្លែក

ចំនួនមនុស្សបាត់ខ្លួនក្នុងភ្លើងព្រៃដ៏ផ្តាច់ផ្តិលជីវិតមនុស្សបំផុតក្នុងប្រវត្តិរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ត្រូវបានអាជ្ញាធរអះអាងកាលពីថ្ងៃព្រហស្បតិ៍ទី១៥វិច្ឆិកាថាមានជាង៦០០នាក់ ខណៈសាកសពជនរងគ្រោះចំនួន៧នាក់ទៀតត្រូវបានគេរកឃើញ។

តម្រួតខណ្ឌប៊ូតតេ លោកហូរី ហូនី បាននិយាយថាចំនួនបាត់ខ្លួនបានកើនដល់៦៣១នាក់ ខណៈពួកអ្នកស៊ើបអង្កេតបន្តពិនិត្យរកមូលហេតុនៃអគ្គិភ័យដែលបានចាប់ផ្តើមកាលពីមួយសប្តាហ៍មុន។

ជនរងគ្រោះដល់ជីវិតចំនួន៧នាក់ទៀតត្រូវបានពួកអ្នកជួយសង្រ្គោះរកឃើញជាហេតុនាំអោយចំនួនមនុស្សស្លាប់ដែលមានការបញ្ជាក់រហូតដល់ពេលនេះកើនដល់៦៣នាក់នៅក្នុងភ្លើងព្រៃនៅកាលីហ្វ័រញ៉ាខាងជើង។យ៉ាងតិចមនុស្ស៣នាក់ទៀតបានស្លាប់ក្នុងភ្លើងព្រៃនៅកាលីហ្វ័រញ៉ាខាងត្បូង។

ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ គ្រោងនឹងទៅរដ្ឋកាលីហ្វ័រញ៉ានៅថ្ងៃសៅរិ៍ ដើម្បីជួបសួរសុខទុក្ខជនរងគ្រោះពីភ្លើងព្រៃ៕ដោយ៖វាសនា

ពួកអ្នកជួយសង្រ្គោះដោយស្ម័គ្រចិត្តស្វែងរកឆ្អឹងជនរងគ្រោះក្នុងគំនរផេះនៃផ្ទះនិងរថយន្តដែលឆេះដោយភ្លើងព្រៃនៅក្រុងផារ៉ាដាយ រដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃ១៥វិច្ឆិកាខណៈមានរបាយការណ៍ថាមនុស្សរាប់រយនាក់នៅបាត់ខ្លួន