៦៨​នាក់​ស្លាប់​ក្នុង​អគ្គិភ័យ​និង​កុបកម្ម​នៅ​ប៉ុស្តិ៍​ប៉ូលិស​វេ​ណេ​ស៊ុយ​អេ​ឡា​

988
ចែករម្លែក

​យោងតាម​រដ្ឋាភិបាល​និង​សាក្សី កុបកម្ម​និង​អគ្គិភ័យ​នៅក្នុង​បន្ទប់​ឃុំឃាំង​នៅ​ស្ថានីយ​ប៉ូលិស​វេ​ណេ​ស៊ុ​យ​អេ​ឡា​មួយ​ក្នុង​ក្រុង វ៉ាឡង់​ស្យា​​បានសម្លាប់​មនុស្ស​៦៨​នាក់​កាលពី​ថ្ងៃ​ពុធ​ទី​២៨​មីនា​។​

​សមាជិក​ក្រុមគ្រួសារ​ដែល​ពពាក់ពពូន​រង់ចាំ​ដំណឹង​នៅក្រៅ​ស្ថានីយ​ប៉ូលិស ត្រូវបាន​បំបែក ដោយ​ប៉ូលិស​ប្រើ​ឧស្ម័ន​ហៀរ​ទឹកភ្នែក​ហើយ​​អាជ្ញាធរ​មិនបាន​ផ្តល់ព័ត៌មាន​ទេ រហូតដល់​ពេលយប់​។​

​ប្រធាន​រដ្ឋអាជ្ញា​វេ​ណេ​ស៊ុយ​អេ​ឡា លោកតា​រេ​ក វីលៀម សា​អាប់ បាន​និយាយថា រដ្ឋអាជ្ញា ធ្វើការ​ស៊ើបអង្កេត​ដើម្បីអោយ​ដឹងថា​តើ​មាន​​អ្វី​កើតឡើង​ចំពោះ​ព្រឹត្តិការណ៍​ដ៏​ឈឺចាប់​ដែល​បណ្តាលអោយ​ស្លាប់​មនុ​ស្សរាប់​សិប​នាក់​នេះ​។​

​សូមបញ្ជាក់ថា ពន្ធនាគា​រវេ​ណេ​ស៊ុយ​អេ​ឡា ល្បី​ខាង​មាន​អ្នកទោស​ណែនណាន់​និង​មាន​ទាំង​អាវុធ​និង​ថ្នាំញៀន​ថែមទៀត រីឯ​កុបកម្ម​​សម្លាប់​មនុស្ស​មិនជា​រឿង​ចម្លែក​ទេ​៕​ដោយ​៖​វាសនា​