៦​ខេត្ត​ដកស្រង់​បទពិសោធន៍​ស្តីពី​ការអនុវត្ត​ការងារ​នគរបាល និង​សហគមន៍ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​

751
ចែករម្លែក

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: គណៈប្រតិភូ​នាយ​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចំនួន​៦ : ខេត្តបាត់ដំបង ប៉ៃលិន កំពង់ឆ្នាំង ពោធិ៍សាត់ ឧ​ត្ត​រ​មានជ័យ និង​ខេត្តសៀមរាប បានមក​បំពេញ​កិច្ចការងារ​នៅ ខេត្តបន្ទាយមានជ័យ ដើម្បី​ដកស្រង់​បទពិសោធន៍​ស្តីពី​ការអនុវត្ត​ការងារ​ងារ​នគរបាល​និង​សហគមន៍​។​

​នោះ​មកពី នគរបាល​ខេត្តបន្ទាយមានជ័យ បាន​បំពេញ​កិច្ច ការងារ​ឈានមុខ ទទួលបាន​ស្នាដៃ​ល្អជា​បន្តបន្ទាប់​លើ​កិច្ចការងារ​ថែរក្សា​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ និង​ការអនុវត្ត​គោលនយោបាយ​ភូមិ ឃុំ​មាន សុវត្ថិភាព ក៏ដូចជា​ការងារ​អន្តរាគមន៍​ជួយ​ប្រជាពលរដ្ឋ​រងគ្រោះ ដោយ​គ្រោះ​ធម្ម ជាតិ គ្រោះថ្នាក់​ផ្សេងៗ ជាដើម​នោះ​។

​ទស្សនៈ កិច្ចការងារ​ដកស្រង់​ផ្លាស់ប្តូរ​បទពិសោធន៍​នេះ​បាន​ធ្វើឡើង ២​ថ្ងៃ (​ទី​២៥-២៦ ខែតុលា ឆ្នាំ​២០១៨) ដោយ​គណៈ ប្រតិភូ​នាយ​នគរបាល​បាន​ចុះទៅ​ត្រួតពិនិត្យ​សិក្សា​ការងារ​ផ្ទាល់​នៅ​ចំណុច​ប៉ុ​ស្ថិ៍​នគរបាល ឃុំ​សង្កាត់​ចំនួន ១០​គោលដៅ ក្នុង​ក្រុង​សិរីសោភ័ណ ក្រុង​ប៉ោយប៉ែត និង​ស្រុក​មង្គល​បូរី ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ីង សំអុល ប្រធាន​នាយកដ្ឋាន​កិច្ចការងារ​ប៉ុ​ស្ថិ៍​នគរបាល​រដ្ឋបាល​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សិទ្ធិ ឡោះ ស្នងការ​ស្តីទី នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ និង​មានការ​ចូលរួម​ពី​តំណាង ប្រធាន​ម្ចាស់​គម្រោង​ហៅ​កាត់ CPI នៃ​ស្ថានទូត​អូស្ត្រាលី​ផងដែរ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សិទ្ធិ ឡោះ បាន​និយាយថា : នគរបាល​នៃ​ខេត្តបន្ទាយមានជ័យ​ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទា​ល់ពី​ស្នងការ​នគរបាល​ខេត្ត​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម បាន​អនុវត្ត​នូវ​បទបញ្ជា​យ៉ាង​ម៉ាត់ រាល់​ផែនការ និង​គោលការណ៍​ច្បាប់​ដាក់ចេញ​ដោយ​ក្រសួងមហាផ្ទៃ​និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ទៅលើ​តួនាទី ភារកិច្ច របស់​នគរបាលជាតិ​។​

​កម្លាំង​នគរបាល ខេត្តបន្ទាយមានជ័យ បាន​បំពេញ​ការ ងារ​លើ​វិធាន​ការបង្ការ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ​ជាពិសេស​លើ​ការងារ​ល្មើស​ឧក្រិដ្ឋ និង​បទល្មើស គ្រឿងញៀន ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់ នាំឱ្យ​ប្រជាជន​ជំនឿ ទុកចិត្ត​និង​មាន ភាពកក់ក្តៅ លើ​កិច្ចការងារ​របស់​នគ​របាល​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ីង សំអុល បាន​មានប្រសាសន៍ថា ឆ្លងកាត់​ការសិក្សា​ត្រួតពិនិត្យ ទៅលើ​ការងារ ប៉ុ​ស្ថិ៍​នគរបាល​រដ្ឋបាល​គោលដៅ​ទាំង​១០​នៃ​ខេត្តបន្ទាយមានជ័យ ។​

​លោក​សូម​ការ​កោត សរសើ​និង​វាយតម្លៃ​ខ្ពស់​លើ​ការងារ​ដឹកនាំ​របស់​ន​គ​របាល​ប៉ុ​ស្ថិ៍​ន​ទាំងនោះ ទាំង​វិន័យ កិច្ចការងារ រដ្ឋបាល ការងារ​សន្តិសុខ ការ​ប្រា​ស័​យ​ទំនាក់​តំនង​ជាមួយ​ប្រពល​រដ្ឋ​និង អាជ្ញាធរ​ដែន បានល្អ ប៉ុន្តែ​នៅមាន​ចំណុច​ខ្វះខាត​ប​ន្តិ ច​បន្តួច​លោក​ក៏បាន​ណែនាំ​ត្រូវ​កែ​ត ម្រូ​វ​ដើម្បី ការងារ​ដឹកនាំ ប៉ុ​ស្ថិ៍​នគរបាល​រដ្ឋ​បំរើ​ប្រជាពលរដ្ឋ​ទទួលបាន​កាន់តែ​ជោគជ័យ​៕