៦​ខែ​ដើមឆ្នាំ​២០១៧ ប៉ូលិស​ត្រួតពិនិត្យ​យានយន្ត​បាន​១១​ម៉ឺន​គ្រឿង ផាកពិន័យ​ជិត​៤​ម៉ឺន​គ្រឿង ​

389

(​ភ្នំពេញ​) ៖ ក្នុង​រយៈពេល​១​ឆមាស ឆ្នាំ​២០១៧​នេះ មន្ត្រីនគរបាល​ចរាច​រណ៍​ទូទាំងប្រទេស បាន​ត្រួតពិនិត្យ​យានយន្ត​បាន​១១​ម៉ឺន​គ្រឿង ដែល​ក្នុងនោះ​ធ្វើការ​ផាកពិន័យ យានយន្ត​ល្មើស​ចំនួន​ជិត​៤​ម៉ឺន​គ្រឿង​។​
​ ​
​ថ្លែង​ក្នុង​កិច្ចប្រជុំ​បូកសរុប ការងារ​ប្រចាំឆមាស​ទី​១ និង​លើក​ទិសដៅ​ឆមាស​ទី​២ ឆ្នាំ​២០១៧ របស់​នាយកដ្ឋាន​នគ​របាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ ដែល​រៀបចំឡើង​នៅ​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៧​កន្លងទៅ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រុន រ័ត្ន​វាសនា​បាន​លើក​​ឡើង​ថា នៅ​រយៈពេល​៦​ខែ ឆ្នាំ​២០១៧​នេះ គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​បានកើត​ឡើង​១.៩០៧​លើក ធ្លាក់ចុះ​៧​លើក (០.៣%) បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៦ ដែលមាន​ចំនួន​១.៩១៤​លើក​។​
​ ​

(រូប៖នគរបាល)
​លោក​បន្តថា គ្រោះថ្នាក់​ចរាចរណ៍​រយៈ​ពេល​៦​ខែ​នេះ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន​៩៣១​នាក់ កើនឡើង​៦​នាក់ (០.៣%) ដែល​៦​ខែ​ឆ្នាំ ២០១៦ មាន​ត្រឹម​៩២៥​នាក់ ខណៈ​អ្នករបួស​ចំនួន​៣.០០៦​នាក់ ថយចុះ​៤១៦​នាក់ (១២%) ដែល​៦​ខែ​ឆ្នាំមុន​មាន​ចំនួន ៣.៤២២​នាក់​៕​ដោយ​៖​វិបុល​/sn