៦​ខែ​ដើមឆ្នាំ​២០១៨ កម្ពុជា ទទួលបាន​ការសាងសង់​ជាង​១៦០០​គម្រោង ជាមួយ​ទុន ជាង​២​ពាន់​លាន​ដុល្លារ​

979
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: យោងតាម​របាយការណ៍​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ បានឱ្យដឹងថា ក្នុង​រយៈពេល ៦​ខែ ឆ្នាំ​២០១៨ ទាំង​សមត្ថកិច្ច​ក្រសួង និង​រាជធានី ខេត្ត បានផ្ដល់​លិខិតអនុញ្ញាត​សាងសង់​បាន​ចំនួន ១.៦៤៣​គម្រោង មាន​ផ្ទៃក្រឡា​សំណង់​សុ​រប ៥.៣៥២.៤២២​ម៉ែត្រការ៉េ មានតម្លៃ​ប៉ាន់ស្មាន ២.១៥៣.២១១.១១៨ ដុល្លារ​សហរដ្ឋអាមេរិក​។

​ទុនវិនិយោគ​របស់​វិស័យ​ឯកជន​មកពី​បរទេស គឺមាន​ចំនួន ៨​ប្រទេស មាន​ចំនួន ២១​គម្រោង មាន​ផ្ទៃក្រឡា​សំណង់​សរុប ៩២៨.២៦៧ ម៉ែត្រការ៉េ​មានតម្លៃ​ប៉ាន់ស្មាន​ទុនវិនិយោគ ៣៩៤.៣៣២.៣០០ ដុល្លារ​។ បានផ្ដល់​ការងារ​ដល់​អ្នកជំនាញ កម្មករ​ប្រមាណ ១៨​ម៉ឺន​នាក់​ក្នុង​មួយថ្ងៃ ដែល​ធ្វើការ​តាម​ការដ្ឋាន​សំណង់​ទូទាំងប្រទេស ព្រមទាំង​ទទួលបាន​ប្រាក់​ឈ្នួល​ពី ៤០០​ដុល្លារ ទៅ ២ ៥០០​ដុល្លារ ក្នុង​មួយខែ​។​

​គួររម្លឹកថា វិស័យ​សំណង់​បាន​បង្កើត​ការងារ​ដល់​ប្រជាពលរដ្ឋ​ប្រមាណ​ជា ២៥​ម៉ឺន​នាក់ ទៅ ២៦​ម៉ឺន​នាក់ ក្នុង​១​ថ្ងៃ នៅ​ទូទាំងប្រទេស ។​ដោយឡែក​នៅ​រាជធានី​ភ្នំពេញ មាន​ចំនួន​កម្មករ​ប្រមាណ​១២​ម៉ឺន​នាក់ ទៅ​១៣​ម៉ឺន​នាក់ ក្នុង​មួយថ្ងៃ​៕ ល​