៨​នាក់​ស្លាប់​ក្រោយ​ព្យុះ​ប៊ុល​ប៊ុល វាយប្រហារ​បង់​ក្លា​ដែស​និង​ឥណ្ឌា​

384
ចែករម្លែក

​មនុស្ស​៨​នាក់​ត្រូវបាន​សម្លាប់​និង​ជាង​៣​លាន​នាក់​បាន​ចំណាយ​ពេល​មួយ​យប់​នៅ​ក្នុង​ជម្រក​ការពារ​ព្យុះ​នៅពេល​ព្យុះ ប៊ុល​ប៊ុល វាយប្រហារ​ឆ្នេរ​ឥណ្ឌា​និង​និង​បង់​ក្លា​ដែស​​ជាមួយនឹង​ខ្យល់​និង​ការ​ធ្លាក់ភ្លៀង​ខ្លាំង នេះ​បើ​តាម​ការ​អោយ​ដឹង​ពី​ពួក​មន្ត្រី​កាលពី​ថ្ងៃអាទិត្យ​។​

​ព្យុះ​នេះ​មាន​កម្លាំង​ខ្យល់​១២០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​នៅពេល​វា​វាយប្រហា​របង់​ក្លា​ដែស​កាលពី​យប់​ថ្ងៃសៅរ៍ ដោយ​កំពង់ផែ​និង​អាកាសយានដ្ឋាន​ជាច្រើន​នៅក្នុង​ប្រទេស​ទាំង​ពីរ​​ត្រូវ​បិទ​។​

​មនុស្ស​៤នាក់​ត្រូវបាន​សម្លាប់​នៅ​ឥណ្ឌា​កាលពី​ថ្ងៃ​សៅរ៍ នៅ​រដ្ឋបឹងហ្កាល់ខាងលិច និង​​នៅ​រដ្ឋ​អូ​ឌី​សា ជិត​នោះ​។​

​មនុស្ស​៤​នាក់​ទៀត​ត្រូវបាន​សម្លាប់​ដោយ​ដើមឈើ​រលំ​លើ​នៅ​បង់​ក្លា​ដែស​។​

អ្នកភូមិ​សម្អាត​កំទេចកំទី​ផ្ទះ បង្កឡើង​ដោយ​ព្យុះ​ប៊ុល​ប៊ុល​កាលពី​ថ្ងៃ​១០​វិច្ឆិកា​

​នៅមុន​ការមកដល់​នៃ​ព្យុះ​នេះ មនុស្ស​ជាង​២​លាន​នាក់​នៅ​បង់​ក្លា​ដែស​និង​ជាង​១​លាន​នាក់​នៅ​ឥណ្ឌា ត្រូវបាន​ជម្លៀស​ទៅកាន់​ជម្រក​បណ្តោះអាសន្ន​។​ទាហាន​រាប់ពាន់នាក់​ត្រូវ​​បាន​បញ្ជូន​ទៅកាន់​តំបន់ឆ្នេរ​ដើម្បី​ប្រាប់​អ្នកស្រុក​អោយ​ភៀសខ្លួន​៕​ដោយ​៖​វាសនា​