៦​នាក់​ស្លាប់​និង​បាត់​ខ្លួន​១៤​នាក់​ដោយសារ​ភ្លៀង​ខ្លាំង​បង្ក​ទឹកជំនន់​និង​បំណាក់​ដី​នៅ​តំបន់​ភាគ​ខាងជើង​វៀតណាម​

890
ចែករម្លែក

​មនុស្ស​៦​នាក់​ត្រូវបាន​រន្ទះបាញ់​ស្លាប់​និង​បំណាក់​ដី​កាលពី​យប់​ថ្ងៃ​ពុធ​ទី​២​សីហា​នៅ​តំបន់​ភាគ​ខាងជើង​នៃ​ប្រទេស​វៀតណាម​និង​មនុស្ស​១៤​នាក់​បន្ថែមទៀត កំពុង​បាត់​ខ្លួន បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​មិន​ដល់​មួយថ្ងៃ​ផង​នោះ​។​

​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​វៀតណាម បាន​និយាយថា បំណាក់​ដី បានសម្លាប់​មនុស្ស​ម្នាក់​នៅ​ខេត្ត​យេន​បៃ ខណៈដែល​ស្ត្រី​ម្នាក់​នៅ​ខេត្ត​បាក់​កាន់ ត្រូវបាន​រន្ទះបាញ់​ស្លាប់​។​

​នៅ​ខេត្ត​សុន​ឡា ដែលមាន​ទឹកជំនន់​ខ្លាំង ត្រូវបាន​រាយការណ៍​ថា មនុស្ស​ចំនួន​៤​នាក់ បាន​ស្លាប់​។​

​ភ្លៀង​និង​ផ្គរ​រន្ទះ​ខ្លាំង ត្រូវបាន​ព្យាករណ៍​ថា​នឹង​កើត​មាននៅ​តំបន់ភ្នំ​ភាគ​ខាងជើង​នេះ​នៅ​ចុង​សប្តាហ៍​នេះ ហើយ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​នេះ បាន​ព្រមាន​ឱ្យ​បណ្តា​ខេត្ត​នៅ​តំបន់​នោះ​ត្រៀម​ខ្លូន​ចំពោះ​ទឹកជំនន់​និង​បំ​ណ្តា​ក់ដី​បន្ថែមទៀត​៕ ដោយ៖ សុខា

មនុស្ស​៦​នាក់​ត្រូវបាន​រន្ទះបាញ់​ស្លាប់​និង​បំណាក់​ដី​កាលពី​យប់​ថ្ងៃ​ពុធ​ទី​២​សីហា​នៅ​តំបន់​ភាគ​ខាងជើង​នៃ​ប្រទេស​វៀតណាម​និង​មនុស្ស​១៤​នាក់​បន្ថែមទៀត កំពុង​បាត់​ខ្លួន បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​មិន​ដល់​មួយថ្ងៃ​ផង​នោះ