៦​នាក់​ស្លាប់​ និង​រាប់សិប​នាក់​រងរបួស ​ដោយសារ​ការផ្ទុះ​រោងចក្រ​គីមី​នៅ​ចិន​

408
ចែករម្លែក
  • 12
    Shares

​ការផ្ទុះ​ដ៏​ខ្លាំ​មួយ​បាន​កក្រើក​រញ្ជួយ​រោងចក្រ​គីមី​មួយ​នៅ​ប្រទេស​ចិន​ភាគ​ខាងកើត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២១​មីនា​ ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់​៦​នាក់​និង​រងរបួស​រាប់សិប​នាក់ ​ខណៈ​ដែល​កម្លាំង​ផ្ទុះ​នេះ បាន​បណ្តាលឱ្យ​ដួលរលំ​អគារ​រោងចក្រ ខូចខាត​ផ្ទះ​ជាច្រើន​និង​មាន​ផ្សែង​ហុយ​ឡើង​លើ​យ៉ាងខ្លាំង​។​បង្អួច​ផ្ទះ​ជាច្រើន​និង​សាលារៀន​មួយ​​នៅក្បែរនោះបាន​បាក់បែក​ដោយ​កម្លាំង​ផ្ទុះ ហើយ​មនុស្ស​ច្រើន​នាក់​ត្រូវបាន​ជម្លៀសចេញ​។​

​ក្រុមមន្ត្រី​បាន​និយាយថា ឧបទ្ទវហេតុ​ឧស្សាហកម្ម​ចុងក្រោយ​បំផុត​នេះ​បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ នៅ​រោងចក្រ​មួយ​នៅ​ទីក្រុង​យ៉ាន់​ចេង នៅ​ខេត្ត​ជាំ​ង​ស៊ូ ។​

​រថយន្ត​អគ្គិភ័យ​និង​រថយន្ត​ពេទ្យ​រាប់​សិប​គ្រឿង បាន​ទៅ​កាន់​កន្លែងកើតហេតុ​។ ការផ្ទុះ​ឆេះ​នេះ​បាន​បង្ក​ការខូចខាត​ខ្លាំង​នៅ​តំបន់​ឧស្សាហកម្ម​នេះ ។

​ក្រៅពី​សម្លាប់​មនុស្ស​៦​នាក់ មនុស្ស​៣០​នាក់​របួសធ្ងន់ និង​មនុស្ស​មួយចំនួន​ទៀត​រងរបួស​ស្រាល​។​

​ក្រុមមន្ត្រី បាន​និយាយថា មូលហេតុ​នៃ​ហេតុការណ៍​នេះ​កំពុង​ត្រូវបាន​ស៊ើបអង្កេត​៕​ដោយ​៖​សុខា​/sn/Ha