៦​នាក់​ស្លាប់ រាប់ពាន់នាក់​ភៀសខ្លួន​នៅក្នុង​ទឹកជំនន់​នៅ​ស៊ូ​ឡា​វេ​ស៊ី​

429
ចែករម្លែក

​មនុស្ស​៦​នាក់​បាន​ស្លាប់​និង​១០​នាក់​កំពុង​បាត់​ខ្លួន​នៅក្នុង​ទឹកជំនន់​មួយ​ដែល​បាន​វាយប្រហារ​ទីក្រុង​ម៉ា​កាស​សា និង​ស្រុក​៦​ទៀត​នៅ​កោះ​ស៊ូ​ឡា​វេ​ស៊ី​ខាងត្បូង​កាលពី​ថ្ងៃ​អង្គារ​ទី​២២​មករា​។​

​កាល​ពីមួយ​ថ្ងៃមុន ផ្ទះ​រាប់សិប​ខ្នង​និង​ស្ពាន​ជាច្រើន​ត្រូវបាន​បំផ្លាញ​ក្រោយ​ការធ្លាក់​ភ្លៀង​ខ្លាំង​អស់​រាប់​ម៉ោង​។​

​មន្ត្រី​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ជនរងគ្រោះ​ខ្លះ​ស្លាប់​ដោយ​ឆក់​ចរន្តអគ្គិសនី និង​ខ្លះទៀត​ត្រូវ​កប់​ក្នុង​បំណាក់​ដី​។​ទឹកជំនន់​បាន​បណ្តាលអោយ​មនុស្ស​២.១២១​នាក់​​ចាកចោល​ផ្ទះសម្បែង​រប​ស់​គេ​៕ដោយ៖វាសនា

អ្នកស្រុក​ព្យាយាម​ចង​ផ្ទះ​ទាញ​កុំអោយ​វា​ហូរ​ទៅតាម​ទឹកជំនន់​នៅ​ស៊ូ​ឡា​វេ​ស៊ី​ខាងត្បូង​កាលពី​ថ្ងៃ​២២​មករា​