៧​ខែ​លក់​អង្ករ​ចេញ​បាន​ជាង​៣១​ម៉ឺន​តោន​

1154
ចែករម្លែក

(​ភ្នំពេញ​)៖ ការនាំ​អង្ករ​ចេញ​យៈ​ពេល​៧​ខែ​ឆ្នាំ​២០១៧ នេះ​ទទួលបាន​ជាង ៣១​ម៉ឺន​តោន កើន​បាន ៨% បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​​ទៅនឹង ឆ្នាំ ២០១៦​។​
​ ​
​លោក បណ្ឌិត ហ៊ាន វណ្ណ​ហន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បានឱ្យដឹង​កាលពី​ថ្ងៃ​ម្សិល​ម៉ិ​ញ​ថា ប្រទេស​ចិន​ជាទី​ផ្សារ​អង្ករ​លេខ​មួយ​ដែល​នាំ​អង្ករ​ខ្មែរ​ច្រើនជាងគេ​គឺ​ប្រមាណ​ជាង​៩៧​ពាន់​តោន ក្នុង​ចំ​ណោ​ទីផ្សារ​អង្ករ​ធំៗ ទាំង​១០ ដែល​កម្ពុជា​បាន​នាំចូល ។ បារាំង​ជាទី​ផ្សារ​នាំ​អង្ករ​កម្ពុជា លំដាប់​លេខ​ពីរ​បន្ទាប់ពី​ចិន គឺ​ជាង ៤០​ពាន់​តោន​។ ផ្អែក​តាម​សភាពការណ៍​បច្ចុប្បន្ន​នាពេល​ប្រមូល​ផល​ស្រូវ​សែន​ក្រអូប​មកដល់ គេ​សង្កេតឃើញ​ហាងឆេង​ស្រូវ មានការ​ឡើង​ថ្ល​បន្តិចបន្តួច ។ តម្លៃ​ស្រូវ​សែន​ក្រអូប​ឥឡូវ​ថ្លៃ ១០០០​រៀល​ក្នុង​មួយ​គីឡូក្រាម កាលពីពេល​ថ្មីៗ​នេះ​សហព័ន្ធ​ស្រូ​អង្ករ​កម្ពុជា​បាន​ចុះ​កុងត្រា​ជាមួយ​​ប្រទេស​បង់​ក្លា​ដេ​ស ព្រម​ទិញ​អង្ករ​កម្ពុជា​ចំនួន ១​លាន​តោន​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ខាងមុខ​។​
​ ​
​អ្នកវិភាគ​ខាង​ជំនាញ​ស្រូវ​អង្ករ​បានបង្ហាញ​ទស្សនៈ​ថា ទីផ្សារ​អង្ករ​នាំចេញ សំរាប់​ពិភពលោក​មាន លក្ខណៈ​ចង្អៀត​សំបូរ​ទៅដោយ​ភាព​​ប្រកួតប្រជែង ជាច្រើន​ប្រទេស ដែល​សំបូរ​ទៅដោយ​កសិកម្ម​ដំណាំ​ស្រូវ​ដូចជា ថៃ វៀតណាម ភូមា ឥណ្ឌា ជាដើម ។

​ដើម្បី​ស្វែងរក​ដៃគូ​ទិញ​អង្ករ​បាន​ច្រើន​លុះត្រាតែ​ក្រុមហ៊ុន​ក្នុងស្រុក​នីមួយៗ ចុះ​ធ្វើ​បេសកកម្ម​ទៅកាន់​ទីផ្សារ​អង្ករ​ឱ្យបាន​ច្រើន​ហើយ​ចុះ​​កុងត្រា​នាំ​អង្ករ​ចេញ​ស្របទៅតាម​លក្ខខណ្ឌ​ដែល​គេ​ទាមទារ ពិសេស​អង្ករ​សរីរាង្គ ដែល​ទីផ្សារ​នាំចេញ ត្រូវការ​ចាំបាច់​បំផុត​៕ដោយៈ មូល សម្បត្តិ​/sn