៧​មករា បរាមុខ​ពួក​មាន​ឈាម​មេដឹកនាំ​របប​ខ្មែរក្រហម​ដែល​នៅ​សេសសល់​!

327

ទោះជា ៣៩ ឆ្នាំ​បាន​កន្លងផុតទៅ​ហើយក៏​ដោយ ក៏​ប្រជាពលរដ្ឋ​ខ្មែរ​នៅតែ​ចងចាំ​មិន​ភ្លេច ខួបកំណើត​ទី​២​របស់ខ្លួន គឺ​ថ្ងៃ ៧ មករា ១៩៧៩ ដែល​យើងទាំងអស់គ្នា​បាន​រួច​រស់​ពី​សេចក្តីស្លាប់ ប្រៀបដូចជា​បានចាប់កំណើត​សារជាថ្មី​។ ខណៈដែល​ពលរដ្ឋ​ខ្មែរ​ពេញ​នគរ​តែង​ប្រារព្ធ​ទិវា​ចងចាំ នៃ​ថ្ងៃ​៧ មករា មិនដែល​ភ្លេច ថ្ងៃ​៧​មករា​នេះ​ក៏​ជា​ទិវា​អន្ទង​ព្រលឹង​ពួក​ប្រឆាំង​ក្រៅច្បាប់​ដែលមាន ឈាម​ពួក​មេដឹកនាំ​ប្រល័យពូជសាសន៍​ឲ្យ​ចេញមុខ​បង្ហាញ​សាធារណៈជន​ខ្មែរ ក៏ដូចជា​សហគមន៍ អន្តរជាតិ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់ក្រឡែត​ពោលគឺ ៧​មករា បរាមុខ​ពួក​ខ្មែរ​ដែលមាន​ឈាម​ប្រល័យ ពូជសាសន៍​នៅ​សេសសល់​។ ឲ្យ​តែ​ទិវា ៧​មករា មកដល់ ពួកនេះ​ដែល​បង្កប់ខ្លួន​នៅក្នុង​សង្គម​ខ្មែរ តែងតែ​នៅ​មិន​សុខ​ឡើយ ហើយ​ចេញមុខ​មក​អួត​ប្រាប់​គេឯង​ដោយ​មិនដឹង​ខ្លួន​ថា ពួកគេ​មាន ឈាមជ័រ​ជា​ជន​ក្បត់ជាតិ និង​មាន​កំហឹង​ខ្លាំងណាស់​ចំពោះ​អ្នក​ដែល​បាន​វាយ​ផ្តួលរំលំ​របប​ដឹកនាំ របស់​ពួកគេ​។ កំហឹង​ឈឺចាប់​របស់​ពួកនេះ​កើតឡើង​ដោយសារ​មាន​អ្នក​មករា​រាំង​មិន​ឲ្យ​ពួកគេ សម្រេចបាន​នូវ​ម​ហិ​ច្ច​តាដ៍​គ្រោះថ្នាក់​បំផុត​របស់​ពួកគេ​ចំពោះ​ប្រជាជាតិ​និង​ប្រជាជន​ខ្មែរ​។

ប្រជាជនកម្ពុជាក្រោយថ្ងៃរំដោះ៧មករា១៩៧៩(រូបមជ្ឺមណ្ឌលឯកសារកម្ពុជា)

​ដោយសារតែ​ឈាមជ័រ​ពណ៌​ខ្មៅ​កខ្វក់​របស់​ពួក​មេដឹកនាំ​នៃ​របប​ប្រល័យ​ពូជ​សាន៍​ដុត​រោល ខ្លួនប្រាណ​ពួកគេ​ខ្លាំងពេក បានជា​ពួក​ជន​ទាំងអស់នោះ​មិនអាច​ទ្រាំ​បាន​ហើយ​ហារ​មាត់​និយាយ ប្រឆាំង​ថ្ងៃ ៧​មករា ទាំង​ទទឹងទិស​បើទោះបីជា​ពួកគេ​ដឹងថា ពលរដ្ឋ​ខ្មែរ​ទូទៅ​ស្អប់ខ្ពើម​របប​នេះ យ៉ាងណាក៏ដោយ​។ ពួក​ដែល​បៀម​ឈាម​ឃាតករ​ប្រល័យពូជសាសន៍​បាននិងកំពុង​ធ្វើ​សកម្មភាព យ៉ាង​គឃ្លើន​ប្រឆាំង​ថ្ងៃ ៧ មករា និង​ប្រឆាំង​អ្នក​ដែល​នាំមក​នូវ​ថ្ងៃ ៧ មករា​ជា​រៀង​រហូតមក​។ បង ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​ច្បាស់​ជា​អាច​យល់បាន​ថា​ពួក​នោះ​ជា​អ្នកណា​? គឺ​ពួក​អតីត​បក្សប្រឆាំង ដែល​ទើប​ត្រូវបាន​តុលាការ​កំពូល​រំលាយចោល ហើយ​កំពុង​ធ្វើ​សកម្មភាព​ក្រៅច្បាប់​។​

​អ្វីដែល​ពួកនេះ​បានធ្វើ​រហូតមក ដល់​បច្ចុប្បន្ន​បានបង្ហាញ​ច្បាស់​ណាស់​ថា​ជា​អំពើ​សងសឹក ចំពោះ​អ្នក​ដែល​បាន​វាយ​ផ្តួលរំលំ​របប​ខ្មែរក្រហម​។ តាំងពី​កកើត​បក្សប្រឆាំង​នៅ​កម្ពុជា​ដឹកនាំ ដោយ​លោក សម រង្ស៊ី ដែល​បច្ចុប្បន្ន​មាន​ងារ​ជា​ទណ្ឌិត និង​កំពុង​រត់គេច​ពី​សំណាញ់​ច្បាប់​កម្ពុជា គណបក្ស​នេះ​តែងតែ​ប្រឆាំង​យ៉ាង​ប្តូរផ្តាច់​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា ជាពិសេស​ប្រឆាំង លោកនាយករ​ដ្ធ​មន្ត្រី ហ៊ុន សែន ដែលជា​ស្ថាបនិក​ថ្ងៃ ៧ មករា​។ ពួកគេ​ខំ​កាឡៃ កែច្នៃ​សច្ចធម៌ ប្រវត្តិសាស្ត្រ​នៃ​ថ្ងៃ ៧ មករា​ឲ្យ​ទៅជា​រឿង​ផ្សេង​ទាំង​ពួកគេ​ខ្លួនឯង និង​សាច់ញាតិ​របស់​ពួកគេ សុទ្ធតែ​បាន​រួច​រស់​ជីវិត​ដោយសារ​ថ្ងៃ ៧ មករា ក៏ដោយ​។ ពួកគេ​ហារ​មាត់​ជេរ​ថ្ងៃ ៧ មករា និង​ជេរ ស្ថាបនិក​ថ្ងៃ ៧ មករា​ដោយ​ឥត​កោតក្រែង​។ ពួកគេ​ខិតខំ​រិះរក​គ្រប់​មធ្យោបាយ ដើម្បី​បំផ្លាញ​អ្នក នាំមក​នូវ​ថ្ងៃ ៧ មករា​។ ពួកនេះ​ក៏បាន​ធ្វើ​ឲ្យ​មាន​អរិយ​ភាពជា​មួយ​ប្រទេសជិតខាង​តាមរយៈ​ការ ចាត់ទុក​ប្រទេស​វៀតណាម​ជាស​ត្រូវ និង​ជា​គោលដៅ​នៃ​ការ​បញ្ឆេះ​កំហឹង​ស្អប់ខ្ពើម​ជាតិ​សាសន៍ យ៉ាង​ជ្រាលជ្រៅ​។ គេ​នៅ​ចាំបាន​ថា លោក កឹម សុខា ធ្លាប់បាន​ហារ​មាត់​និយាយ​ទៅរួច​ថា គាត់ មិន​ជឿថា​ឆ្អឹង​លលា​ដ៏​ក្បាល​ដែល​បន្សល់ទុក​ពីរ​បប​ខ្មែរក្រហម​នោះ​ថា​ជា​រឿង​ពិត​ទេ តែ​កឹម សុខា បាន​ហៅ​ឆ្អឹង​លលា​ដ៏​ក្បាល​ទាំងនោះ​ថា ជា​របស់​សិប្ប​និ​មិ្ម​ត្ត​ទៅវិញ​។ ពាក្យសម្តី​បែបនេះ​បានធ្វើ ឲ្យ​ជនរងគ្រោះ​ក្នុង​របប​ខ្មែរក្រហម​ខឹងសម្បារ​យ៉ាងខ្លាំង​។​

​ចំណែក សម រង្ស៊ី និង​បក្សពួក​ក៏​តែងតែ​បង្កបញ្ហា​ប្រទូស​រាយ​ជា​រៀងរាល់ឆ្នាំ នៅពេលដែល កម្ពុជា​ប្រារព្ធ​ទិវា​រម្លឹក​ខួប ៧ មករា​។ ឆ្នាំនេះ សម រង្ស៊ី​, អេង ឆៃអ៊ាង និង​បក្សពួក​មួយ​ដំបរ​ស្វា ផ្សេងទៀត​បាន​លេចមុខ​សារជាថ្មី​ប្រឆាំង​ការរស់រានមានជីវិត​ឡើងវិញ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​។ ប៉ុន្តែ​ដោយសារ​សកម្មភាព​ទាំងនេះ​ជា​អំពើ​រមិលគុណ ទើបបានជា​បាបកម្ម​បាន​តាម​ផ្តន្ទា​ពួកនេះ យ៉ាង​ទាន់ហន់​។ ពួក​រមិលគុណ​ប្រឆាំង​ថ្ងៃ ៧ មករា បាន​ជួប​ក្តី​វិនាស​ជា​បន្តបន្ទាប់​។ វិនាស​គ្មាន ថ្ងៃ​បានឃើញ​ពន្លឺ​រស្មី​ឡើងវិញ​ជាដាច់ខាត​។ សូម​កុំភ្លេចថា ប្រទេស​កម្ពុជា​កាន់​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ​។ ហើយក៏​សូមកុំ​ភ្លេច​ដែរ​ថា បុព្វបុរស​ខ្មែរ​ប្រកាន់​ទសពិតរាជធម៌ និង ប្រកាន់​សច្ចៈ​ធម៌​។ លោក​តាម​ការពារ​តែ​អ្នកមានគុណ និង​ប្រព្រឹត្ត​ធម៌​តែប៉ុណ្ណោះ ចំណែក​អ្នក រមិលគុណ​ដូច សម រង្ស៊ី កឹម សុខា អេង ឆៃអ៊ាង និង​បក្សពួក​ដែលមាន​ភ្នែក​ប្រៀប​ដូច​មនុស្ស​ខ្វាក់ មាន​ត្រចៀក ប្រៀប​ដូច​មនុស្ស​ថ្លង់ និង​មាន​មាត់​ពូកែ​កាឡៃ​ការពិត នឹង​ទទួល​កម្ម​ពៀរ​វេរា​តាម យថាកម្ម​របស់ខ្លួន​ហើយ​។​

​អ្វីដែល​បាននិងកំពុង​កើតមាន​ទៅលើ​ពួកគេ​នាពេលនេះ គឺជា​ឧទាហរណ៍​យ៉ាង​ជាក់ស្តែង ដែល​មិនអាច​ប្រកែក​បានឡើយ​។ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន​ឆ្លងកាត់​របប​ខ្មែរក្រហម និង​បាន​រួច រស់​ជិវិត​ដោយសារ​ថ្ងៃ ៧ មករា នៅតែ​ចងចាំ​គ្មាន​ថ្ងៃ​ភ្លេច​ឡើយ​នូវ​គុណូបការៈ​របស់​ថ្ងៃ ៧ មករា ដោយ​ចាត់ទុកថា ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​មិនអាច​ភ្លេច​បាន​។ មានតែ​ពពួកមនុស្ស​ដែលមាន​ឈាមខ្មៅ របស់​មេដឹកនាំ​របប​ខ្មែរក្រហម​ដែល​មិនអាច​លាងជម្រះ​បានទេ ដែល​ហ៊ាន​ហារ​មាត់​ប្រឆាំង​ថ្ងៃ ៧​មករា​។ ប៉ុន្តែ​ពាក្យពេចន៍​ដែល​ពួកគេ​ហារ​និយាយ​គ្រប់​ម៉ាត់ គឺជា​បណ្តាសារ​ទៅលើ​ពួកគេ​វិញ ប្រៀបបាន​នឹង​ការ​បាច​អង្កាម​បញ្ច្រាស​ខ្យល់​ដូច្នោះ​ដែរ​។ ទោះបីជា​ពួកគេ​អាច​កុហក​ខ្លួនឯងបាន តែ​ពួកគេ​មិនអាច​កុហក​សាក្សី​រស់​រាប់លាន​នាក់​ដែល​កំពុង​រស់នៅ​មានជីវិត​នៅឡើយ​។

​ពិសេស​ជាងនេះទៅទៀត ពួកគេ​មិនអាច​កុហក​ព្រលឹង​ដូនតា និង​វេ​តា​ដែលមាន​ភ្នែក​ទិព្វ ត្រចៀក​ទិព្វ​បានឡើយ​។ សូម​ស្មារតី ៧​មករា ស្ថិតនៅ​ជា​អមតៈ​! សូម​សច្ចៈ​ធម៌​ប្រវត្តិសាស្ត្រ​ក្លាយជា ពរជ័យ​ចំពោះ​អ្នក​ដែល​បាន​លះបង់​ប្រយោជន៍​ផ្ទាល់ខ្លួន លះបង់​អាយុជីវិត​ដើម្បី​នាំមក​នូវ​សេចក្តី សុខ សន្តិភាព​ជូន​ប្រទេសជាតិ និង​ប្រជាជន​! និង​សូម​ឲ្យ​ស្មារតី ៧​មករា បរាមុខ​អ្នក​រមិលគុណ ទាំងឡាយ​ឲ្យ​វិនាស​ពី​ដែនដី​នេះ​ជា​រៀងរហូត​តទៅ​៕MN/​ដោយ​៖ កូន​ខ្មែរ​