៨​យ៉ាង ដែល​ស្ត្រី​មិនគួរ​ធ្វើ​ក្នុងពេល​មក​រដូវ​

9220
ចែករម្លែក

​ការ​មក​រដូវ​អាច​ត្រូវបាន​គេ ចាត់ទុកថា ជាការ​ដាក់ទោស​បែប ធម្មជាតិ​មួយ​របស់​មនុស្ស​ស្រី​គ្រប់រូប ព្រោះ​កាលណា​រឿងនេះ​កើតឡើង​ម្តងៗ វា​គ្រប់គ្រាន់​នឹងធ្វើ​ឱ្យ​មិន​ស្រួល​ក្នុង​ខ្លួន ណាស់ ។ យ៉ាងណាមិញ វា​ក៏​មានរឿង ច្រើន​ដែរ ដែល​ស្ត្រី​គ្រប់រូប​គួរតែ​ចៀស វាង​ក្នុងពេល​មាន​ផ្ទៃពោះ​ដើម្បីឱ្យ​ស្ថានភាព សុខភាព​កាន់តែ​ល្អប្រសើរ ។​
​ ​
១. មិនគួរ​ញ៉ាំ​ផលិតផល​ធ្វើ​ពី​ទឹក ដោះ​គោ អាហារ​ធ្វើ​ពី​ទឹកដោះគោ​ផ្តល់ សុខភាព​ដល់​រាងកាយ​មែន ប៉ុន្តែ​វា​មាន សារធាតុ Arachidonic Acid ដែល​អាច បណ្តាលឱ្យ​ឈឺចាប់​បែប​រមួលៗ ឬ​ឈឺ ចាប់​ក្នុងពេល​មក​រដូវ​កាន់តែខ្លាំង ។​
​ ​
២. មិនគួរ​មើល​រឿងកុន​ដែល កើតទុក្ខ​ឡើយ​ដោយសារតែ​ការ​មក រដូវ​ធ្វើឱ្យ​អ្នក​កើតទុក្ខ​រួចទៅហើយ​នោះ ដូច្នេះ​បើសិនជា​អ្នក​ប្រើ​ពេលវេលា​នេះ មើល​រឿង​កើតទុក្ខ​ទៀត អ្នកនឹង​កាន់ តែ​ពិបាក​ក្នុង​ខ្លួន​ខ្លាំង​មិន​ខាន ។​
​ ​
៣. មិនគួរ​ប្រើ​វិធី​ជម្រុះ​រោម លើ​រាងកាយ​ឡើយ ក្នុងពេល​មក​រដូវ អ័រម៉ូន​អេ​ស្ត្រូ​ជែ​ន គឺ​ចុះ​ទាប​ដែលជា ហេតុនាំឱ្យ​មានការ​ឈឺចាប់​កាន់តែ ខ្លាំង​ខណៈពេល​កំពុងតែ​ប្រើ​វិធី​ជម្រុះ រោម​ដោយ​ការ​លាបថ្នាំ​ហើយ​បោច ។​
​ ​
៤. កុំ​ផ្អាក​ការហាត់​ប្រាណ រឿង ពិត​មួយ​ដែល​និយាយថា ការឈឺចាប់ បែប​រមួលៗ​ដោយសារ​ការ​មក​រដូវ មិន​ត្រឹមតែ​ធ្វើឱ្យ​អ្នក​មិន​ចង់​ងើប​ពី​គ្រែ ផង ប៉ុន្តែ​រាងកាយ​ក៏ត្រូវ​ការឱ្យ​អ្នក ហាត់ប្រាណ​បន្តិចបន្តួច​ដែរ​។
​ ​
៥.​កុំ​សម្អាត​ខ្លួនឯង​ជ្រុល​ពេក ស្ត្រី​ខ្លះ ច្រើនតែ​ភ្ញាក់ផ្អើល​អំពី​អនាម័យ របស់ខ្លួន និង​ចំណាយពេល​សឹងតែ កន្លះ​ថ្ងៃ​ក្នុង​ការលាង​សម្អាត ប៉ុន្តែ​រឿង នេះ អាច​នឹង​សម្លាប់​បាក់តេរី​ល្អៗ​ទៅ វិញ​ទេ ដូច្នេះ​ចូរ​បន្ធូរ​អារម្មណ៍​ខ្លះទៅ​។
​ ​
៦.​មិនគួរ​ប្រើប្រាស់​របស់ ការពារ​ដដែលៗ​ពេញ​មួយថ្ងៃ​អី ស្ត្រី​ធ្វើ ការ​នៅ​ខាងក្រៅ​ច្រើនតែ​ប្រឈម​នឹង បញ្ហា​មួយ​នេះ​នៅពេល​មក​រដូវ ប៉ុន្តែ​ចូរ កុំ​ភ្លេច​ផ្លាស់ប្តូរ​សំឡី​អនាម័យ​ផង ព្រោះ​វា​ងាយ​នឹង​នាំឱ្យ បង្ក​រោគ​ណាស់​បើសិន ជា​មិន​ផ្លាស់ប្តូរ ។
​ ​
៧. មិនគួរណា​រួមភេទ​ដោយ មិនបាន​ការពារ​ជំនឿ​មិន​ត្រឹមត្រូវ​មួយ និយាយថា អ្នក​មិន​អាចមាន ផ្ទៃពោះ​ទេ ខណៈពេលដែល​កំពុង​មក​រដូវ​បែបនេះ ។ ប៉ុន្តែ​វា​ក៏មាន​ឱកាស​កាន់តែច្រើន​ដែរ បើសិនជា​អ្នក​ជ្រើសរើស​ការ រួមភេទ​ដោយ​មិនមាន​ការការពារ​នោះ ។
​ ​
៨. កុំ​ញ៉ាំ​អាហារ​មិន​ផ្តល់ សុខភាព​ការ​តម​អាហារ​មិន​ផ្តល់ សុខភាព គឺជា​រឿង​ចុងក្រោយ​គេ​ដែល អ្នក​គួរតែ​ធ្វើ ប៉ុន្តែ​អ្នក​ក៏ត្រូវ​ចៀសវាង ការ​ញ៉ាំ​អាហារ​លឿន​ក្នុងពេល​នេះដែរ ព្រោះ​វា​នឹង​គ្រាន់តែ ធ្វើឱ្យ​អ្នក​ឈឺចាប់ កាន់តែខ្លាំង​ប៉ុណ្ណោះ ៕ ​ដោយៈ www.health.com.kh